១ | ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
| ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ |
២ | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
| ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភ័ក្ត្រព្រះអង្គឡើយ | ។ |
៣ | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
| ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ។ |
៤ | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
| ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច ? | ។ |
៥ | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
| ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ |
៦ | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឱ្យទាបមុខព្រះម្ចាស់ | |
| ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ |
៧ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឱ្យញយញឹក | |
| ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ |
| ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | |
| គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ |
៨ | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
| ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ |
| សូមប្រោសប្រទានឱ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | |
| ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ |
៩ | ឱ! ព្រះអម្ចាស់សូមរំដោះ | ខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង | |
| សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ |
១០ | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
| ដ្បិតទ្រង់ជាព្រះល្អហ្មត់ហ្មង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ |
១១ | ឱ! ព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
| ប្រទានជីវិតខ្ញុំកំដរ | ឱ្យបានរស់តទៅទៀតផង | ។ |
| សូមជួយនាំខ្ញុំឱ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | |
| គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ |
១២ | ដោយព្រះអង្គមានធម៌មេត្តា | ហឫទ័យករុណាស្មោះអាណិត | |
| សូមកម្ទេចពួកបច្ចាមិត្ត | ឱ្យវិនាសផុតសាបសូន្យទៅ | ។ |