Skip to content
ទំនុកតម្កើងលេខ ១០៩ (១០៨) បទកាកគតិ
១ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សរសើរតម្កើង |
| សូមកុំបង្អង់ | កុំធ្វើឆ្មៃឆ្មើង | យាងមកឆាប់ឡើង |
| | កុំនៅស្ងៀមឡើយ | ។ |
២ | ដ្បិតជនអាក្រក់ | ភូតភរកុហក | ប្រឆាំងមិនស្បើយ |
| គេមួលបង្កាច់ | គ្មានពេលល្ហែល្ហើយ | គេមិនស្ងៀមឡើយ |
| | បង្ខូចឈ្មោះខ្ញុំ | ។ |
៣ | គេពោលសំអប់ | រូបខ្ញុំគ្រប់សព្វ | ដោយមិនសក្តិសម |
| គេវាយប្រហារ | មកលើរូបខ្ញុំ | ដូចមានគំនុំ |
| | មិនដឹងហេតុការណ៍ | ។ |
៤ | ខ្ញុំស្រឡាញ់គេ | តែគេងាករេ | បែកបែរសាវា |
| គេចោទប្រកាន់ | ខ្ញុំខុសតម្រា | ទោះជាម្តេចម្តា |
| | ខ្ញុំមិនទោម្នេញ | ។ |
៥ | គេធ្វើអាក្រក់ | អំពើលាមក | តបស្នងមកវិញ |
| គេស្អប់រូបខ្ញុំ | តបក្តីស្រឡាញ់ | ស្មោះឥតទោម្នេញ |
| | តទៅឥតរា | ។ |
៦ | សូមមេត្តាដាក់ | ជនកំណាចម្នាក់ | មកកាន់ការងារ |
| ពីលើអ្នកនោះ | ឈរខាងស្តាំវា | គេនឹងត្រួតត្រា |
| | ចោទប្រកាន់ទោស | ។ |
៧ | ឱ្យគេទទួល | ទោសកុំប្រែប្រួល | នៅពេលជំរះ |
| ក្តីក្នុងជំនុំ | ដឹងចាញ់ដឹងឈ្នះ | ពាក្យគេបន់ព្រះ |
| | ឱ្យក្លាយជាបាប | ។ |
៨ | សូមកុំឱ្យគេ | រស់បានយូរខែ | តទៅដរាប |
| សូមឱ្យមានម្នាក់ | មកនៅកាន់កាប់ | តំណែងគួរគាប់ |
| | ជំនួសកុំខាន | ។ |
៩ | ឱ្យកូនឱ្យចៅ | អស់ទាំងពង្សផៅ | ទាំងញាតិសន្តាន |
| ទៅជាកំព្រា | គ្មានគេរាប់អាន | ប្រពន្ធគេបាន |
| | ក្លាយជាមេម៉ាយ | ។ |
១០ | ឱ្យទាំងចៅកូន | ជីតាជីដូន | បាក់បែកខ្ចាត់ខ្ចាយ |
| ឱ្យអនាថា | ដើររើសកកាយ | សុំដល់ស្រុកឆ្ងាយ |
| | ពីលំនៅស្ថាន | ។ |
១១ | សូមម្ចាស់បំណុល | រឹបអូសកុំសល់ | អ្វីទាំងប៉ុន្មាន |
| ឱ្យជនបរទេស | ឆក់ប្លន់កុំខាន | អ្វីគេរកបាន |
| | យកអស់កុំទុក | ។ |
១២ | សូមកុំឱ្យមាន | អ្នកណាប្រទាន | ឱ្យគេបានសុខ |
| កុំគិតអាសូរ | ឱ្យស្គាល់តែទុក្ខ | រស់មិនស្រណុក |
| | ជាកូនឯកា | ។ |
១៣ | សូមដកជីវិត | ពូជគេកុំគិត | ប្រណីករុណា |
| លុបបំបាត់ចោល | ត្រកូលឫស្យា | កុំនៅមេត្តា |
| | ដល់ជំនាន់ក្រោយ | ។ |
១៤ | សូមព្រះម្ចាស់ចាំ | កត់ត្រាចំណាំ | ដូនតាទុកឱ្យ |
| កំហុសប៉ុន្មាន | គេបានធ្វើហើយ | រួមផងទាំងម្តាយ |
| | អ្នកផ្សំគំនិត | ។ |
១៥ | សូមព្រះចងចាំ | អំពើបាបកម្ម | ពួកជនឧក្រិដ្ឋ |
| ពេលគេស្លាប់ទៅ | កុំឱ្យមានមិត្ត | ឬមានអ្នកគិត |
| | ដល់គេធ្វើអី | ។ |
១៦ | ជននេះពុំបាន | សម្តែងសន្តាន | ចិត្តចេះប្រណី |
| គេបៀតគេបៀន | អ្នកខ្សត់ក្រក្រី | ព្រមទាំងប្រល័យ |
| | អ្នកសោកសង្រេង | ។ |
១៧ | គេចូលចិត្តឈ្លោះ | មិនអនុគ្រោះ | គ្មានគិតខ្លាចក្រែង |
| រករឿងឥតឈប់ | មិនថាចាស់ក្មេង | ពួកគេវង្វេង |
| | នឹងបណ្តាសា | ។ |
| គេមិនចូលចិត្ត | ពាក្យពរប្រសិទ្ធិ | រុងរឿងថ្លៃថ្លា |
| ហេតុនេះកុំឱ្យ | មានមនុស្សណា | ជូនពរធុកា |
| | ដល់ពួកវាឡើយ | ។ |
១៨ | សូមឱ្យគេយក | សូមឱ្យគេយក | គ្របកុំកន្តើយ |
| ដូចអាវដែលពាក់ | នៅលើខ្លួនហើយ | កុំបណ្តោយឡើយ |
| | ខកខានសោះសូន្យ | ។ |
| សូមបណ្តាសា | ចូលក្នុងកាយា | ដូចទឹកក្នុងខ្លួន |
| ជ្រាបចូលក្នុងសាច់ | រឹងប៉ឹងមាំមួន | ដូចខ្លាញ់ចូលខ្លួន |
| | ជារៀងដរាប | ។ |
១៩ | ឱ្យបណ្តាសា | បានក្លាយទៅជា | ខោអាវបាំងគ្រប |
| បិទជិតជុំកាយ | ព័ទ្ធពេនជិតជាប់ | ដូចខ្សែក្រវាត់ |
| | រុំសព្វកាយា | ។ |
២០ | អស់អ្នកដែលចោទ | ប្រកាន់ខ្ញុំសោត | និងអ្នកមុសា |
| និយាយអាក្រក់ | ប្រឆាំងឫស្យា | សូមគ្រប់អាត្មា |
| | ទទួលទោសចុះ | ។ |
២១ | ឱព្រះម្ចាស់អើយ | កុំនៅព្រងើយ | សូមមេត្តាប្រោស |
| យល់ដល់ព្រះនាម | អម្ចាស់លើកទោស | ហឫទ័យសន្តោស |
| | ធម៌ករុណា | ។ |
២២ | ខ្ញុំជនកម្សត់ | ក្រីក្រទុរគត | ដួងចិត្តឯកា |
| សូមមេត្តាជួយ | ឱ្យជាផងណា | ស្រាកស្រាន្តកាយា |
| | ផុតទុក្ខសោកសៅ | ។ |
២៣ | ជីវិតរសាត់ | ដោយវាយោផាត់ | ដូចស្រមោលខ្មៅ |
| គេកម្ចាត់ខ្ញុំ | ឱ្យខ្ចាត់បាត់ទៅ | ដូចសត្វល្អិតត្រូវ |
| | វិនាសអន្តរាយ | ។ |
២៤ | ខ្ញុំហេវល្ហិតល្ហៃ | ទន់អស់ជើងដៃ | ខ្សោះអស់ទាំងកាយ |
| ព្រោះតមអាហារ | យូរថ្ងៃមកហើយ | គ្មានសល់សាច់ឡើយ |
| | ស្បែកដណ្តប់ឆ្អឹង | ។ |
២៥ | មនុស្សម្នាឃើញខ្ញុំ | ពេបជ្រាយសើចយំ | ខ្ញុំស្គមកំព្រឹង |
| អ្នកខ្លះងក់ក្បាល | សម្លក់សម្លឹង | មើលខ្ញុំដូចខឹង |
| | ធ្វើមុខក្រញូវ | ។ |
២៦ | ឱព្រះអម្ចាស់ | ព្រះអង្គជាព្រះ | នៃខ្ញុំឥឡូវ |
| សូមជួយរូបខ្ញុំ | ឱ្យផុតហ្មងសៅ | កុំបង្អង់នៅ |
| | សូមទ្រង់សន្តោស | ។ |
២៧ | សូមឱ្យពួកវា | ទទួលស្គាល់ថា | ព្រះបានសង្គ្រោះ |
| រូបទូលបង្គំ | ចាកផុតទុក្ខទោស | ដោយបារមីនោះ |
| | វិសេសអស្ចារ្យ | ។ |
២៨ | គេជេរប្រទេច | ផ្តាសាពាក្យពេចន៍ | រូបខ្ញុំឯកា |
| ព្រះអង្គប្រទាន | ពរជ័យថ្លៃថ្លា | ខ្ញុំមិនមរណា |
| | បានសុខថ្កើងថ្កាន | ។ |
២៩ | សូមឱ្យពួកអ្នក | ប្រកាន់ចាប់ថ្នាក់ | ខ្ញុំគ្រប់ទីស្ថាន |
| ជួបតែអាម៉ាស់ | ពុំស្គាល់សុខសាន្ត | សោកសៅប៉ុន្មាន |
| | នៅជាប់រាល់ថ្ងៃ | ។ |
៣០ | ខ្ញុំលើកតម្កើង | សំឡេងលាន់ឡើង | ថ្កើងព្រះម្ចាស់ថ្លៃ |
| សរសើរព្រះអង្គ | ជារៀងរាល់ថ្ងៃ | ប្រជាប្រុសស្រី |
| | កកកុញកុះករ | ។ |
៣១ | ដ្បិតទ្រង់ការពារ | អ្នកខ្សត់វេទនា | ទុរគតក្រីក្រ |
| ដើម្បីសង្គ្រោះ | ឱ្យរស់បន្ត | ពីមនុស្សមិនល្អ |
| | ចង់ដាក់ទោសគេ | ។ |