២ | ឱព្រះម្ចាស់អើយខ្ញុំតម្កើង | លើកព្រះអង្គឡើងនៅក្នុងក្រុង | |
| ស៊ីយ៉ូនហើយថ្វាយតង្វាយផង | ស្របតាមពាក្យប៉ងបន់សន្យា | ។ |
៣ | ព្រះអង្គតែងតែព្រះសណ្តាប់ | ពាក្យមនុស្សរ៉ាយរ៉ាប់សព្វវេលា | |
| មនុស្សលោកក៏អាចចរយាត្រា | រកព្រះនាមាទ្រង់បានដែរ | ។ |
៤ | ខ្ញុំមានកំហុសទោសធ្ងន់ណាស់ | មានតែព្រះអង្គទើបជួយប្រែ | |
| លើកលែងកំហុសទោសបង្វែរ | ឱ្យខ្ញុំល្ហើយល្ហែរួចទុក្ខភ័យ | ។ |
៥ | អស់អ្នកដែលទ្រង់បានជ្រើសរើស | គេនឹងប្រទះសុខសិរី | |
| រស់ក្នុងសក្ការដ៏ប្រពៃ | វិសេសថ្លាថ្លៃលើលោកា | ។ |
| យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្ត | ព្រោះបាននៅជិតក្នុងវិហារ | |
| ទទួលព្រះពរក្នុងពន្លា | ដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ | ។ |
៦ | បពិត្រព្រះម្ចាស់ព្រះសង្គ្រោះ | ទ្រង់គឺជាព្រះដ៏សុចរិត | |
| ប្រជាជិតឆ្ងាយនាយសមុទ្រ | គេផ្ញើជិវិតលើព្រះអង្គ | ។ |
៧ | ព្រះអង្គពង្រឹងភ្នំទាំងឡាយ | មិនឱ្យទន់ជ្រាយរឹងមាំម៉ឹង | |
| ដោយសារចេស្តាព្រះថ្កុំថ្កើង | រុងរឿងខ្ពស់ឡើងដោយបារមី | ។ |
៨ | ព្រះអង្គធ្វើឱ្យទឹកសមុទ្រ | រលកបោកផុតស្ងប់ធ្វើហី | |
| ទាំងចលាចលមនុស្សប្រុសស្រី | ស្ងប់គ្មានឮអ្វីគួរតក់ស្លុត | ។ |
៩ | អ្នកដែលរស់នៅដាច់ស្រយាល | នាំគ្នាជ្រួលច្រាលភ័យរន្ធត់ | |
| ឃើញទីសម្គាល់អស្ចារ្យផុត | លែងភ័យតក់ស្លុតសប្បាយសើច | ។ |
១០ | ព្រះអង្គថែទាំមើលរក្សា | បោចស្មៅបន្លារែកទឹកស្រោច | |
| ផែនដីជោកសព្វមិនឱ្យខ្លោច | រួចបានបង្កើតផលបរិបូរណ៍ | ។ |
| អស់ទាំងទន្លេព្រែកបឹងស្ទឹង | ព្រៀបពេញទំហឹងពេញហៀរហូរ | |
| ពេញទាំងបឹងបួទាំងដងអូរ | ព្រះអង្គចាប់ផ្គូដូចតទៅ | ។ |
១១ | ព្រះអង្គស្រោចស្រពស្រែចំការ | ទាំងដីផងណារាបគ្មានស្មៅ | |
| មានភ្លៀងធ្លាក់មកទឹកដក់នៅ | តាមវាលស្រែស្រូវពូជធាដុះ | ។ |
១២ | ដល់ពេលច្រូតកាត់ព្រះអង្គបាន | ផ្តល់ស្រូវជាទានដ៏សប្បុរស | |
| ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ | សម្បូរទាំងអស់ឥតមានខ្វះ | ។ |
១៣ | រីឯនៅវាលរហោស្ថាន | មានស្មៅដុះច្រើនពោរពេញពាស | |
| ភ្នំតូចភ្នំធំភ្នំទាំងអស់ | ញញឹមស្រស់បស់ដោយអំណរ | ។ |
១៤ | ហ្វូងសត្វពាសពេញតាមវាលស្មៅ | ជ្រលងពេញទៅស្រូវដ៏ល្អ | |
| អ្វីសព្វសារពើសូរអ៊ូអរ | ច្រៀងដោយអំណរដ៏លើសលប់ | ។ |