២ | ពេលខ្ញុំនៅក្បែរព្រះអម្ចាស់ | ចិត្តរីករាយណាស់មិនព្រួយសោះ | |
| ព្រោះតែព្រះអង្គជួយសង្គ្រោះ | ជីវិតខ្ញុំរស់ផុតមរណា | ។ |
៣ | ព្រះអង្គប្រៀបដូចជាបន្ទាយ | វាយបុកមិនធ្លាយដូចថ្មដា | |
| ជាកំពែងមាំរងការពារ | ខ្ញុំមិនវេទនាមិនព្រួយភ័យ | ។ |
៤ | តើអ្នករាល់គ្នានៅតែចង់ | ប្រហារបំបង់អ្នកនេះថ្វី | |
| ដូចចង់រំលំកំពែងជ័យ | ដេកដួលទៅដីឬយ៉ាងណា ? | ។ |
៥ | គេចង់ឱ្យអ្នកនោះអាប់យស | និយាយកុហកពាក្យមុសា | |
| មាត់គេឱ្យពរចិត្តឫស្យា | ដាក់បណ្តាសាមិនស្រណោះ | ។ |
៦ | មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត | ពេលបាននៅជិតព្រះអម្ចាស់ | |
| ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ | លើព្រះអម្ចាស់របស់ខ្ញុំ | ។ |
៧ | ព្រះអង្គតែមួយជាថ្មដា | សង្គ្រោះពាំងពារខ្មាំងជិតជុំ | |
| ទ្រង់ជាកំពែងដ៏រឹងមាំ | ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង | ។ |
៨ | ឯការសង្គ្រោះនិងសិរី | រុងរឿងថ្លាថ្លៃខ្ញុំតែម្តង | |
| ស្ថិតលើព្រះអម្ចាស់ទាំងស្រុង | ព្រោះតែព្រះអង្គជាថ្មដា | ។ |
៩ | ឱប្រជាជនទាំងអស់អើយ | ចូរកុំកន្តើយនាំគ្នីគ្នា | |
| ផ្ញើកាយផ្ញើចិត្តទាំងជន្មា | លើព្រះគ្រប់គ្រាតរៀងទៅ | ។ |
| ចូរទូលទុក្ខសោកក្តីកង្វល់ | សព្វអស់អំពល់កុំទុកនៅ | |
| ទ្រង់ជាជម្រកមិនអាស្រូវ | ដរាបរៀងទៅជាប់ជានិច្ច | ។ |
១០ | ជីវិតដូចមួយដង្ហើមខ្លី | ដូចជាគ្មានន័យគ្មានប្រាកដ | |
| រួមទាំងរូបកាយទាំងដួងចិត្ត | ស្រាលហួសបើគិតឥតតម្លៃ | ។ |
១១ | មិនត្រូវប្រកាន់ចិត្តហឹង្សា | ឬក៏ប្រាថ្នាការកេងគៃ | |
| ទោះកើតសម្បត្តិធនច្រើនក្តី | កុំនឹកមមៃជាប់ឱ្យសោះ | ។ |
១២ | ខ្ញុំឮព្រះម្ចាស់បន្ទូលថា | អំណាចចេស្តាគ្រប់ទាំងអស់ | |
| ស្ថិតលើព្រះអង្គព្រះសង្គ្រោះ | មានអំណាចខ្ពស់ហួសផែនដី | ។ |
១៣ | ព្រះអង្គប្រកបដោយចេស្តា | ហឫទ័យករុណាត្រាប្រណី | |
| ព្រះអង្គតបស្នងមនុស្សប្រុសស្រី | តាមតែអ្វីៗគេប្រព្រឹត្ត | ។ |