ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ
២ | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
៣ | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
៤ | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
ខ្លោចផ្សាជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ។ | |
៥ | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
៦ | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
៧ | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
៨ | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ | |
៩ | ព្រះអង្គឱ្យអស់អ្នក | ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ | |
ឆ្ងាយពីទូលបង្គំ | ទាំងស្អប់ខ្ពើមថែមទៀតផង | ។ | |
១០ | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ | |
១១ | តើមនុស្សដែលស្លាប់ទៅ | នឹងនិត្យនៅក្រោកឃ្មាតខ្មី | |
តម្កើងជោគសិរី | ព្រះអង្គថ្លៃកើតឬទេ ? | ។ | |
១២ | តើអ្នកនៅក្នុងផ្នូរ | អាចថ្លែងអរគិតរិះរេ | |
ពីព្រះទ័យស្និទ្ធស្នេហ៍ | ព្រះអង្គដែរកើតទេឬ ? | ។ | |
១៣ | តើពួកអ្នកដែលស្ថិត | ទីងងឹតអាចដឹងឮ | |
ស្គាល់ស្នាដៃរន្ទឺ | ព្រះអង្គឬ ដូចម្តេចបាន ? | ។ | |
១៤ | ឱព្រះអម្ចាស់អើយ | ខ្ញុំដង្ហោយឥតស្រាកស្រាន្ត | |
អង្វរម្ចាស់ថ្កើងថ្កាន | លំឱនប្រាណតាំងពីព្រឹក | ។ | |
១៥ | ឱព្រះអម្ចាស់អើយ | ហេតុម្តេចឡើយទ្រង់មិននឹក | |
ចោលខ្ញុំឱ្យវរវឹក | មិននានឹកខ្ញុំយ៉ាងនេះ ? | ។ | |
១៦ | ខ្ញុំលំបាកកាយា | ជិតមរណាពីក្មេងម៉េ្លះ | |
ព្រះអង្គធ្វើយ៉ាងនេះ | ឱ្យខ្ញុំអស់ក្តីសង្ឃឹម | ។ | |
១៧ | ព្រះពិរោធព្រះអង្គ | សង្កត់ត្រង់លើរូបខ្ញុំ | |
ធ្វើឱ្យទូលបង្គំ | ភ័យអួលងំបាត់ស្មារតី | ។ | |
១៨ | ទុក្ខទោសនេះដូចជា | ផ្ទៃជលសាធំពេកក្រៃ | |
ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ | គ្មានប្រណីគ្របពីលើ | ។ | |
១៩ | ព្រះអង្គបានដេញមិត្ត | ធ្លាប់ជិតស្និទ្ធមិនអើពើ | |
ចេញឆ្ងាយលែងងាកមើល | ខ្ញុំស្ទាក់ស្ទើរនៅកំព្រា | ។ | |
រូបខ្ញុំប្រែធុញងប់ | លំបាកសព្វវេទនា | ||
ឃើញតែភាពអន្ធិកា | នៅជាគ្នាជាប់រហូត | ។ |