២ | ឱព្រះម្ចាស់អើយសូមមេត្តា | សន្តោសករុណាដល់យើងខ្ញុំ | |
| ប្រទានព្រះពរដ៏ឧត្តម | ទតមើលយើងខ្ញុំដោយសប្បុរស | ។ |
៣ | ដូច្នេះមនុស្សលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
| ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ |
៤ | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ |
៥ | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
| ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ |
៦ | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ |
៧ | ផែនដីបង្កើតនូវភោគផល | មិនឱ្យយើងខ្វល់ពីអន្តរាយ | |
| ព្រះម្ចាស់ជាព្រះយើងទាំងឡាយ | ប្រទានពរឱ្យសុខគ្រប់គ្រា | ។ |
៨ | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
| ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ |