២ | សូមព្រះអម្ចាស់កុំពិរោធ | បើទ្រង់ខ្ញាល់ក្រោធសូមដាក់ទោស | |
| ដល់ទូលបង្គំតាមកំហុស | ដែលបានធ្វើខុសកុំចាប់ថ្នាក់ | ។ |
៣ | ព្រះអម្ចាស់អើយប្រណីប្រោស | ខន្តីសន្តោសបង្គំជាក់ | |
| សូមប្រោសឱ្យជាកុំអន់អាក់ | ដ្បិតកាយញ័រញាក់សែនរងា | ។ |
៤ | ក្នុងចិត្តគំនិតទាល់ថប់ធុញ | តប់ប្រមល់សុញសែនវេទនា | |
| ឱ! ព្រះអម្ចាស់សូមករុណា | ឱ្យខ្ញុំឈឺផ្សាដល់ណាទៀត | ។ |
៥ | ឱ! ព្រះអម្ចាស់សូមយាងមក | សង្គ្រោះមនុស្សលោកកុំរវាត | |
| កុំឱ្យរូបខ្ញុំជួបទុក្ខទៀត | កុំបីឃ្លាងឃ្លាតពីហឫទ័យ | ។ |
៦ | ពេលដែលគេស្លាប់ផុតទៅហើយ | ពុំដែលមានឡើយនឹកស្រមៃ | |
| ដល់នាមព្រះអង្គម្ចាស់ថ្លាថ្លៃ | នៅនាស្ថាននៃមនុស្សស្លាប់ឡើយ | ។ |
៧ | ទូលបង្គំយំស្រែកទួញថ្ងូរ | គ្មានឈប់គ្មានឈរឮល្វើយៗ | |
| រៀងរាល់ថ្ងៃយប់ទុក្ខឥតស្បើយ | ទឹកភ្នែកជោកខ្នើយនៅលើគ្រែ | ។ |
៨ | ទុក្ខកង្វល់ច្រើនធ្វើឱ្យខ្ញុំ | ស្លេកស្លាំងស្គមគ្មានពេលល្ហែ | |
| ឯភ្នែកខ្ញុំក៏ស្រវាំងដែរ | នេះពីព្រោះតែបច្ចាមិត្ត | ។ |
៩ | ចូរចៀសចេញចាកឆ្ងាយពីខ្ញុំ | កុំពួនសំងំមនុស្សទុច្ចរិត | |
| ដ្បិតព្រះអម្ចាស់សណ្តាប់ពិត | រៀងរាល់យប់ព្រឹកខ្ញុំស្រែកយំ | ។ |
១០ | ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ដោយក្រៀមក្រំ | |
| ព្រះអង្គទទួលអង្វរខ្ញុំ | ឥតមានបន្លំមួយម៉ាត់សោះ | ។ |
១១ | សូមខ្មាំងសត្រូវទាំងប៉ុន្មាន | ចិត្តជាតិរច្ឆានត្រូវអាម៉ាស់ | |
| ដកខ្លួនថយទៅទាំងអៀនខ្មាស់ | ខ្ចាត់ខ្ចាយព្រាត់ប្រាសបាត់សោះសូន្យ | ។ |