១ | បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀង | រៀបរាប់មិនល្អៀងពីព្រះទ័យ | |
| មេត្តាករុណាដ៏ថ្លាថ្លៃ | ទាំងស្មូត្របទថ្វាយព្រះអង្គផង | ។ |
២ | យើងខ្ញុំនឹងយកចិត្តទុកដាក់ | នឹងមាគ៌ាជាក់ល្អឥតហ្មង | |
| តើពេលណាទៅទើបព្រះអង្គ | យាងរកខ្ញុំផងទាំងគ្រួសារ | ។ |
៣ | យើងខ្ញុំមិនដែលទៅចូលចិត្ត | អំពើឧក្រិដ្ឋពាលឫស្យា | |
| មិនចូលចិត្តអ្នកក្បត់សាវា | ពាលឥតមេត្តាមិនចង់ជួប | ។ |
៤ | រូបខ្ញុំមិនឱ្យមនុស្សទុច្ចរិត | ខិតចូលមកជិតទោះថ្ងៃយប់ | |
| ហើយក៏មិនចង់ទៅសេពគប់ | ជំពាក់ជំពប់មនុស្សអាក្រក់ | ។ |
៥ | យើងខ្ញុំបិទមាត់អ្នកនិយាយ | បរិហារពីក្រោយដោយគម្រក់ | |
| ខ្ញុំមិនអាចទ្រាំចំពោះអ្នក | វាយឫកហួសថ្នាក់អួតបំប៉ោង | ។ |
៦ | ខ្ញុំនឹងស្វែងរកអ្នកមានចិត្ត | ស្មោះត្រង់សុចរិតមិនកាចកោង | |
| ឱ្យគេកាន់កាប់ក្នុងស្រុកយើង | មិនចេះឆ្មៃឆ្មើងនៅជាមួយ | ។ |
៧ | រីឯមនុស្សដែលបោកប្រាស | ខ្ញុំមិនឱ្យរស់ក្នុងផ្ទះឡើយ | |
| អ្នកនិយាយភូតភរក៏ដោយ | មិនអាចកៀកកើយជិតខ្ញុំបាន | ។ |
៨ | រាល់ព្រឹកខ្ញុំតែងតែបិទមាត់ | ពួកមនុស្សទុច្ចរិតទាំងប៉ុន្មាន | |
| ខ្ញុំនឹងដកពួកគេឱ្យបាន | ពីក្រុងថ្កើងថ្កាននៃព្រះអង្គ | ។ |