Skip to content
ចូរច្រៀងចម្រៀងជោគជ័យ បទកាកគតិ
(វិវរណៈ ១៩,១-២.៥-៧)
១ | អាលេលូយ៉ា | ចូរឱនកាយា | តម្កើងព្រះម្ចាស់ |
| ទ្រង់បានស្រោចស្រង់ | ព្រមទាំងសង្គ្រោះ | ជីវិតយើងរស់ |
| | ដោយឫទ្ធិបារមី | ។ |
២ | ដ្បិតព្រះជាម្ចាស់ | ទ្រង់វិនិច្ឆ័យច្បាស់ | យុត្តិធម៌ប្រពៃ |
| សូមអ្នករាល់គ្នា | ទោះជិតឆ្ងាយក្តី | សូមនឹកមមៃ |
| | កុំនៅស្ងៀមស្ងាត់ | ។ |
៥ | អ្នករាល់គ្នាជា | បម្រើគ្រប់គ្រា | ទាំងអ្នកប្រណិប័តន៍ |
| ទាំងតូចទាំងធំ | សូមគោរពកោត | បង្គំថ្វាយថ្វាត់ |
| | កុំនៅបង្អង់ | ។ |
៦ | អាលេលូយ៉ា | ព្រះម្ចាស់ក្សត្រា | ប្រពៃត្រចង់ |
| ព្រះអង្គសោយរាជ្យ | ព្រះទ័យស្មោះត្រង់ | សុចរិតផូរផង់ |
| | ពាសពេញលោកីយ៍ | ។ |
៧ | ចូរយើងរីករាយ | ត្រេកអរសប្បាយ | ឱ្យខ្ទ័រផែនដី |
| ចូរលើកតម្កើង | រុងរឿងសិរី | ព្រះអម្ចាស់ថ្លៃ |
| | កុំធ្វើកន្តើយ | ។ |
| ដ្បិតដល់វេលា | អាពាហ៍ពិពាហ៍ | នៃកូនចៀមហើយ |
| ភរិយាថ្មោងថ្មី | មិននៅព្រងើយ | តែងខ្លួនស្រេចហើយ |
| | សក្តិសមគ្មានទាស | ។ |