Skip to content
ទំនុកតម្កើងលេខ ១២៨ (១២៧) បទកាកគតិ
១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ |
| | ពោរពេញមង្គល | ។ |
២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល |
| | ចម្រើនពេកក្រៃ | ។ |
៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី |
| | ដូចដើមឈើតូច | ។ |
៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក |
| | មិនពិបាករក | ។ |
៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក |
| | ក្នុងជីវិតអ្នក | ។ |
៦ | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
| ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ |
| | ជួបតែសុខសាន្ត | ។ |