Skip to content
ទំនុកតម្កើងលេខ ៩៨ (៩៧) បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា |
| | យកជ័យជំនះ | ។ |
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីកាសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ |
| | របស់ព្រះអង្គ | ។ |
៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង |
| | ចងចាំទាំងអស់ | ។ |
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ |
| | យើងគ្រប់ៗគ្នា | ។ |
៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា |
| | ដោយតូរ្យតន្ត្រី | ។ |
៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
| ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ |
| | រៀងរាល់វេលា | ។ |
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
| អបអរសាទរ | អង្គព្រះនាមា | ខ្ពស់់លើពសុធា |
| | គ្មានអ្វីស្មើព្រះ | ។ |
៧ | ចូរសមុទ្រលាន់ | រលករាប់ពាន់ | រំពងអាកាស |
| ចូរឱ្យផែនដី | និងអ្វីទាំងអស់ | មានជីវិតរស់ |
| | ស្រែកឮអឺងកង | ។ |
៨ | ទន្លេទាំងឡាយ | ចូរអសប្បាយ | សាទរត្រសង |
| ចូរភ្នំទាំងអស់ | ស្រែកហ៊ោអឺងកង | ព្រមៗគ្នាឡើង |
| | ដោយស័ព្ទខ្ញៀវខ្ញា | ។ |
៩ | ចំពោះព្រះភ័ក្ត្រ | ព្រះអម្ចាស់ជាក់ | គ្រប់គ្រងលោកា |
| លើភពផែនដី | យុត្តិធម៌ថ្លៃថ្លា | អស់រាស្រ្តប្រជា |
| | ទៀងត្រង់បរិសុទ្ធ | ។ |