១ | បពិត្រព្រះម្ចាស់ដ៏សប្បុរស | ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត | |
| នៃទូលបង្គំដែលមានពិត | ព្រះអង្គស្គាល់ឥតសល់ចន្លោះ | ។ |
២ | ទ្រង់ជ្រាបឥតបីមានសង្ស័យ | ក្រោកឈរអង្គុយគ្រប់ទាំងអស់ | |
| ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ | ពីមុនទាំងអស់ស្រេចទៅហើយ | ។ |
៣ | ទោះបីដើរដេកធ្វើកិច្ចការ | តិចច្រើនម្តេចម្តាមិនបាត់ឡើយ | |
| ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយ | សម្រាកក៏ដោយមិនកំបាំង | ។ |
៤ | ទោះជាពាក្យពេចន៍ប្រុងនឹងស្តី | ទ្រង់យល់អត្ថន័យអស់តែម្តង | |
| សព្វទាំងសេចក្តីដែលបម្រុង | ទុកក្នុងចិត្តផងក៏មិនសល់ | ។ |
៥ | ព្រះអង្គនៅពាំងទាំងមុខក្រោយ | ការពារមិនឱ្យមានកង្វល់ | |
| មិនឱ្យខ្ញុំជួបគ្រោះអំពល់ | ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ | ។ |
៦ | នេះគឺព្រះអង្គទ្រង់ត្រាស់ញាណ | ទើបទ្រង់ជ្រាបបានមិនសល់អ្វី | |
| អស្ចារ្យពេកណាស់គួរស្ញែងក្រៃ | ខ្ញុំមិនយល់ន័យដូចម្តេចសោះ | ។ |
៧ | តើទូលបង្គំអាចទៅណា | ឆ្ងាយពីភក្ត្រាព្រះអង្គនោះ | |
| គេចទៅទីណាមិនផុតសោះ | ព្រះអង្គជ្រាបអស់សព្វទិសា | ។ |
៨ | បើខ្ញុំនឹងឡើងទៅលើមេឃ | ក៏មិនផុតភ្នែកផុតនេត្រា | |
| បើទៅនៅស្ថានមនុស្សមរណា | ក៏ជួបភក្ត្រាទ្រង់ជានិច្ច | ។ |
៩ | ទោះបីជាខ្ញុំពាក់ស្លាបហោះ | ទៅកន្លែងរះព្រះអាទិត្យ | |
| ឬទោះបីខ្ញុំចង់រត់គេច | ទៅរស់ឯលិចនាយសមុទ្រ | ។ |
១០ | ក៏ព្រះអង្គគង់នៅទីនោះ | ឥតមានចន្លោះឬគេចផុត | |
| ជួយដឹកនាំខ្ញុំលែងតក់ស្លុត | ដោយបារមីឫទ្ធិដ៏ឧត្តម | ។ |
១១ | ប្រសិនបើខ្ញុំពោលឡើងថា | សូមឱ្យអន្ធិកាគ្របលើខ្ញុំ | |
| ពន្លឺថ្ងៃដែលនៅជិតជុំ | ប្រែក្លាយយប់ផ្តុំឥតពន្លឺ | ។ |
១២ | ទោះបីងងឹតយ៉ាងណាក្តី | ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ | |
| ពេលយប់ដូចថ្ងៃជះរន្ទឺ | ងងឹតប្រែភ្លឺមានរស្មី | ។ |
១៣ | ព្រះអង្គបង្កើតខ្ញុំបានសុខ | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
| អ្នកម្តាយមានគុណយូរខែថ្ងៃ | សន្តោសប្រណីគ្រប់កាយា | ។ |
១៤ | ខ្ញុំសូមលើកតម្កើងព្រះអង្គ | ស្នាព្រះហស្តទ្រង់ក៏អស្ចារ្យ | |
| ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ |
១៥ | ពេលទូលបង្គំចាប់កំណើត | នៅក្នុងទីស្ងាត់លាក់កំបាំង | |
| ក៏មិនអាចពួននឹងព្រះអង្គ | អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ | ។ |
១៦ | កាលទូលបង្គំមិនមានខ្លួន | រូបកាយមាំមួនសាច់ឈាមស្រស់ | |
| ព្រះអង្គទតឃើញខ្ញុំទាំងអស់ | ឥតមានចន្លោះត្រង់ណាឡើយ | ។ |
| ព្រះអង្គកំណត់ពេលផងណា | អាយុសង្ខារខ្ញុំរួចហើយ | |
| កត់ទុកជាស្រេចមិនកន្តើយ | មុននឹងដល់ថ្ងៃនោះមកទៀត | ។ |
១៧ | បពិត្រព្រះម្ចាស់ព្រះតម្រិះ | ព្រះអង្គជ្រៅជ្រះជាងសមុទ្រ | |
| ខ្ពស់ហួសអាកាសវេហាស៍ផុត | មិនអាចកំណត់ដឹងប៉ុន្មាន | ។ |
១៨ | ប្រសិនបើចិត្តខ្ញុំចង់រាប់ | ក៏មិនអាចគ្រប់ទាំងអស់បាន | |
| ពីការអស្ចារ្យទាំងប៉ុន្មាន | មានចំនួនច្រើនជាងគ្រាប់ខ្សាច់ | ។ |
១៩ | បពិត្រព្រះម្ចាស់ទ្រង់គួរតែ | ប្រហារពួកគេឱ្យខ្ទីខ្ទេច | |
| ទាំងពួកឃាតករសូមក្រញិច | ឱ្យគេរត់គេចឆ្ងាយពីខ្ញុំ | ។ |
២០ | សត្រូវព្រះអង្គនាំគ្នាយក | នាមព្រះអង្គមកបោកបន្លំ | |
| គេពោលព្រះនាមទ្រង់ជាធំ | ដើម្បីបន្លំធ្វើអាក្រក់ | ។ |
២១ | បពិត្រព្រះម្ចាស់អើយខ្ញុំស្អប់ | អ្នកធ្វើមិនគាប់ចិត្តគម្រក់ | |
| ចង់ចងគំនុំព្រះសង្គ្រោះ | បះបោរទុយ៌សប៉ងប្រឆាំង | ។ |
២២ | ខ្ញុំស្អប់ពួកគេខ្លាំងបំផុត | ពួកអ្នកមានចិត្តហ៊ានប្រណាំង | |
| ខ្ញុំបានចាត់ទុកគេជាខ្មាំង | តែងតែប្រឆាំងរូបខ្ញុំផ្ទាល់ | ។ |
២៣ | ឱ! ព្រះម្ចាស់អើយសូមពិនិត្យ | ឱ្យបានស្គាល់ចិត្តផុតកង្វល់ | |
| ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ | ដើម្បីបានយល់អ្វីខ្ញុំគិត | ។ |
២៤ | សូមព្រះជាម្ចាស់ទតមើលតើ | ខ្ញុំមិនបានដើរខុសពីក្រឹត្យ | |
| ជួយដឹកនាំខ្ញុំឱ្យជួបជិត | មាគ៌ាប្រណីតនៅអស់កល្ប | ។ |