១ | ឱព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
| ស្តាប់ស័ព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ |
| ដ្បិតខ្ញុំជាមនុស្ស | កម្សត់ខុសគេទាំងពួង | |
| ទុរគតពេកកន្លង | តោកយ៉ាកផងរាល់វេលា | ។ |
២ | សូមរក្សាជីវិត | ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
| ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ | ។ |
| សូមមេត្តាសង្គ្រោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ | |
| ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ |
៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
| ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ |
៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
| មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ |
៥ | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
| អត់ឱនមិនថ្កោលទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ |
| ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | |
| អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្គ្រោះ | ។ |
៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
| ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ |
៧ | នៅថ្ងៃមានអាសន្ន | ខ្ញុំបែរបន់មិនរំលង | |
| អង្វររកព្រះអង្គ | ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ | ។ |
៨ | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះដ៏ឧត្តម | |
| ព្រះអង្គសែនសក្តិសម | គ្មានព្រះធំដូចទ្រង់ឡើយ | ។ |
៩ | បពិត្រព្រះអម្ចាស់ | គ្រប់ជាតិសាសន៍ដែលកើតហើយ | |
| គេនឹងមិនកន្តើយ | តម្កើងកើយនាមព្រះអង្គ | ។ |
១០ | ព្រោះដ្បិតទ្រង់ជាព្រះ | ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់ | |
| នោះគឺមានតែទ្រង់ | ដែលជាអង្គលើលោកា | ។ |
១១ | ឱ! ព្រះអម្ចាស់ខ្ញុំ | មេត្តាសូមប្រាប់មាគ៌ា | |
| ឱ្យខ្ញុំស្គាល់គ្រប់គ្រា | នឹងយាត្រាចេញដើរតាម | ។ |
| យើងខ្ញុំនឹងប្រព្រឹត្ត | តាមសុចរិតមាគ៌ាស្នាម | |
| ឱ្យខ្ញុំចេះប្រណម្យ | កោតឧត្តមបរមនាម | ។ |
១២ | បពិត្រព្រះម្ចាស់ខ្ញុំ | ទូលបង្គំមិនទីមទាម | |
| ថ្លែងអរព្រះគុណភ្លាម | ឥតលាក់លៀមពីដួងចិត្ត | ។ |
| ខ្ញុំនឹងលើកតម្កើង | ព្រះនាមឡើងអស់កល្បពិត | |
| ថ្កើងថ្កានខ្ពស់ប្រណីត | រៀងស្ថេរស្ថិតជាប់រហូត | ។ |
១៣ | ដ្បិតទ្រង់មានព្រះទ័យ | ករុណាក្រៃមិនរលត់ | |
| ជួយរំដោះជីវិត | ខ្ញុំឱ្យផុតពីក្សិណក្ស័យ | ។ |
១៤ | បពិត្រព្រះជាម្ចាស់ | ពួកមនុស្សច្រើនពេកក្រៃ | |
| ព្រហើនមិនយល់អ្វី | គេពួតដៃប្រឆាំងខ្ញុំ | ។ |
| មានអ្នកខ្លាំងពូកែ | បានប្រមែប្រមូលផ្តុំ | |
| ចង់ដកជីវិតខ្ញុំ | មិនបារម្ភព្រះអង្គសោះ | ។ |
១៥ | បពិត្រព្រះម្ចាស់អើយ | ព្រះអង្គហើយព្រះទ័យស្មោះ | |
| ករុណាទ្រង់សន្តោស | សប្បុរសមានមេត្តា | ។ |
១៦ | សូមទ្រង់បែរព្រះភក្ត្រ | ទតឱ្យជាក់ខ្ញុំនេះណា | |
| សូមអាណិតមេត្តា | ខ្ញុំគ្រប់គ្រាកុំបីខាន | ។ |
| សង្គ្រោះខ្ញុំជាអ្នក | បម្រើស្ម័គ្រសូមឱ្យមាន | |
| កម្លាំងខ្លាំងក្លាហាន | សូមផ្ញើប្រាណនឹងព្រះអង្គ | ។ |
១៧ | សូមមេត្តាសម្តែង | ការស្ញប់ស្ញែងគេឃើញផង | |
| អ្នកស្អប់ខ្ញុំកន្លង | ឃើញព្រះអង្គប្រោសសង្គ្រោះ | ។ |
| សូមឱ្យខ្មាំងសត្រូវ | វាអស់ផ្លូវត្រូវអាម៉ាស់ | |
| នៅពេលដែលទ្រង់ត្រាស់ | ប្រោសសង្គ្រោះការពារខ្ញុំ | ។ |