Skip to content
ទំនុកតម្កើងលេខ ៧៧ (៧៦) បទកាកគតិ
២ | ខ្ញុំស្រែកហៅរក | ព្រះម្ចាស់យាងមក | ខ្ញុំអង្វរទ្រង់ |
| ព្រះអង្គផ្ទៀងស្តាប់ | ឥតមានបង្អង់ | ខ្ញុំស្រែកហៅផង |
| | ព្រះអង្គសណ្តាប់ | ។ |
៣ | ថ្ងៃមានអាសន្ន | ខ្ញុំខំបែរបន់ | ឱ្យទ្រង់មកឆាប់ |
| នាពេលសន្ធិយា | ខ្ញុំចង់ប្រញាប់ | អង្វរឥតឈប់ |
| | ស្រែករកព្រះជួយ | ។ |
៤ | នឹកដល់ព្រះម្ចាស់ | ចិត្តខ្លោចផ្សាណាស់ | ស្រែកយំភ័យព្រួយ |
| ពេលរំពឹងគិត | ស្ទើរតែរលួយ | ទឹកចិត្តរញ្ជួយ |
| | ហេវហត់ក្រៀមក្រោះ | ។ |
៥ | ឱព្រះម្ចាស់អើយ | ព្រះអង្គធ្វើឱ្យ | ខ្ញុំហត់ហេវខ្សោះ |
| ដេកក៏មិនលក់ | គំនិតខ្លីអស់ | គិតមិនចេញសោះ |
| | និយាយមិនបាន | ។ |
៦ | ខ្ញុំតែងសញ្ជឹង | នឹកគិតរំពឹង | សព្វរឿងប៉ុន្មាន |
| ពីអតីតៈ | ពីញាតិសន្តាន | តាំងពីបុរាណ |
| | ដើមដ៏យូរលង់ | ។ |
៧ | មិនធ្លាយមិនធ្លុះ | គិតឡើងគិតចុះ | ខ្ញុំនៅតែល្ងង់ |
| អស់ពេញមួយយប់ | មិនឃើញដើមចុង | ក្នុងចិត្តតែងប្រុង |
| | ព្រោះចង់យល់ថា | ។ |
៨ | តើព្រះអម្ចាស់ | បោះចោលស្រឡះ | យើងឬយ៉ាងណា |
| ឬក៏ព្រះអង្គ | មិនគាប់ចិន្តា | ផ្តាច់ធម៌មេត្តា |
| | ពីយើងធ្វើហី | ។ |
៩ | ហេតុអ្វីព្រះម្ចាស់ | ភ្លេចព្រះទ័យព្រះ | គង់នៅមិនស្តី |
| តើព្រះអង្គឈប់ | មេត្តាប្រណី | នៅស្ងៀមលែងស្តី |
| | រហូតតែម្តង | ។ |
១០ | ម្តេចក៏ព្រះអង្គ | ភ្លេចបាត់សូន្យឈឹង | សូមមេត្តាផង |
| ទ្រង់ធ្លាប់ប្រណី | សន្តោសឥតហ្មង | ឬក៏ព្រះអង្គ |
| | ទ្រង់ព្រះពិរោធ | ។ |
១១ | ខ្ញុំនឹកគិតថា | នឹងរងវេទនា | ទណ្ឌកម្មឧក្រិដ្ឋ |
| មកពីព្រះម្ចាស់ | ទ្រង់លែងអាណិត | បារមីទ្រង់ឫទ្ធិ |
| | លែងជួយយើងហើយ | ។ |
១២ | បពិត្រព្រះម្ចាស់ | ខ្ញុំរំឭកច្បាស់ | មិនប្រហែសឡើយ |
| ខ្ញុំនឹកដល់ការ | អស្ចារ្យទាំងឡាយ | ដែលទ្រង់ត្រួសត្រាយ |
| | ធ្វើពីពេលមុន | ។ |
១៣ | ខ្ញុំរៀបរាប់ស្នា | ព្រះហស្តថ្លៃថ្លា | ច្រើនក្រៃលើសលន់ |
| ខ្ញុំនឹករំពឹង | សង្ឃឹមពេកពន់ | កិច្ចការគ្រាមុន |
| | មានច្រើនអនេក | ។ |
១៤ | បពិត្រព្រះម្ចាស់ | មាគ៌ាត្រចះ | វិសុទ្ធពន់ពេក |
| កិច្ចការទាំងអស់ | វិសេសល្អឯក | គ្មានព្រះណាអាច |
| | ធ្វើដូចទ្រង់ឡើយ | ។ |
១៥ | មានតែព្រះអង្គ | បារមីត្រចង់ | ទ្រង់មិនកន្តើយ |
| សព្វការអស្ចារ្យ | ប្រព្រឹត្តរួចហើយ | សម្តែងឫទ្ធិឱ្យ |
| | សាសន៍ផ្សេងបានយល់ | ។ |
១៦ | ព្រះអង្គប្រើឫទ្ធិ | បារមីបំផុត | ឥតមានខ្វាយខ្វល់ |
| លោះប្រជារាស្រ្ត | ផុតអស់អំពល់ | អ្នកក្រអស់ខ្វល់ |
| | ផុតទុក្ខទាំងពួង | ។ |
| គេជាកូនចៅ | សន្តានញាតិផៅ | លោកយ៉ាកុបផង |
| ទាំងលោកយ៉ូសែប | ផុតអស់សៅហ្មង | រួចពីចំណង |
| | ពីស្រុកអេស៊ីប | ។ |
១៧ | សមុទ្រគ្រាំគ្រេង | ក៏ចេះកោតក្រែង | ឫទ្ធានុភាព |
| ទោះបាតសមុទ្រ | ក៏គង់តែជ្រាប | រញ្ជួយញ័រញាប់ |
| | ខ្លបខ្លាចឫទ្ធា | ។ |
១៨ | ភ្លៀងធ្លាក់ជោគជាំ | គគ្រឹកគគ្រាំ | ផ្គរលាន់ខ្ទ័រខ្ទារ |
| រន្ទះព្រះអង្គ | ភ្លឺផ្លេកមហិមា | ពេញផ្ទៃមេឃា |
| | ដោយសារបារមី | ។ |
១៩ | ពេលឮសំឡេង | ផ្គរលាន់ក្តែងៗ | ខ្ទ័រខ្ទារផែនដី |
| មានផ្លេកបន្ទោរ | ចែងចាំងរស្មី | ធ្វើឱ្យផែនដី |
| | ញាប់ញ័ររញ្ជួយ | ។ |
២០ | ព្រះអង្គយាងកាត់ | តាមបាតសមុទ្រ | លឿនស្លេវបោះពួយ |
| ទ្រង់យាងកាត់ទឹក | ឥតភិតភ័យព្រួយ | គ្មានអ្នកណាមួយ |
| | រកទ្រង់ឃើញឡើយ | ។ |
២១ | ព្រះអង្គរិះរេ | ឱ្យលោកម៉ូសេ | ពិចារណាហើយ |
| ទាំងលោកអារ៉ុន | ក៏មិនកន្តើយ | ណែនាំកៀកកើយ |
| | ដូចគង្វាលចៀម | ។ |