៨ | ចូរនឹកដល់ព្រះយេស៊ូនោះ | មានព្រះជន្មរស់ឡើងវិញផង | |
| ព្រះអង្គជាប់ព្រះញាតិវង្ស | នៃដាវីឌអង្គម្ចាស់ក្សត្រា | ។ |
១១ | ពាក្យនេះគួរឱ្យយើងជឿជាក់ | ដោយឥតលៀមលាក់យ៉ាងច្បាស់ថា | |
| ប្រសិនបើយើងគ្រប់កាយា | ព្រមរួមវាសនានឹងព្រះអង្គ | ។ |
| បើយើងព្រមរួមរស់រួមស្លាប់ | នោះពិតជាគាប់ពេកកន្លង | |
| យើងនឹងបានរស់ជីវិតផង | រួមនឹងព្រះអង្គគ្មានកែប្រែ | ។ |
១២ | បើយើងជាអ្នកចេះស៊ូទ្រាំ | ទោះជាយូរឆ្នាំយូរថ្ងៃខែ | |
| នោះព្រះជាម្ចាស់នឹងគង់ក្បែរ | ឱ្យសោយរាជ្យដែរជាមួយទ្រង់ | ។ |
| តែបើយើងមិនព្រមទទួល | មិនព្រមស្រុះស្រួលស្គាល់ព្រះអង្គ | |
| ពេលនោះព្រះជាអម្ចាស់ទ្រង់ | នឹងមិនស្គាល់យើងវិញម្តងដែរ | ។ |
១៣ | ប្រសិនបើយើងមិនស្មោះត្រង់ | នោះព្រះអង្គគង់មិនកែប្រែ | |
| ស្មោះត្រង់ជានិច្ចក៏ព្រោះតែ | ទ្រង់មិនងាកបែរនៅតែស្មោះ | ។ |