១០ | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ |
| ចូរអ្នកប្រកាសថា ៖ | «ព្រះដែលជាអ្នកកម្ចាយ | |
| ស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ |
| ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | |
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ » | ។ |
១១ | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ |
១២ | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញា | |
| ហើយគេគ្រប់កាយា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | |
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | |
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងួរលែងហេវហត់ | ។ |
១៣ | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | |
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ |
១៤ | អស់លោកបូជាចារ្យ | បានភោក្តាគ្មានសម្រាក | |
| សាច់ឆ្ងាញ់មិនស្រាន្តស្រាក | មិនលំបាកដើររុករក | ។ |
| យើងនឹងផ្តល់អំណោយ | ទានទៅឱ្យរាស្រ្តគ្រប់ស្រុក | |
| លែងព្រួយលែងកើតទុក្ខ | រស់បានសុខសាន្តតទៅ | ។ |