១៥ | ឱ! ព្រះជាម្ចាស់នៃយើងខ្ញុំ | ជាព្រះឧត្តមព្រះសង្គ្រោះ | |
| មនុស្សពិបាករកឃើញណាស់ | កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង | ។ |
១៦ | ឱ្យអស់អ្នកដែលធ្វើរូបព្រះ | ឱនក្រាបសំពះគ្មានរអែង | |
| ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង | ចេញទៅទីផ្សេងទាំងអៀនខ្មាស | ។ |
១៧ | ចំណែកជនជាតិអ៊ីស្រាអែល | គេបានដំណែលពីព្រះម្ចាស់ | |
| គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ | គេមិនអាម៉ាស់សោះឡើយណា | ។ |
១៨ | ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ | ដីធំអនេកលើលោកា | |
| សត្វលោកស្នាក់នៅជួបជុំគ្នា | សុខដុមរមនាគ្រប់ៗប្រាណ | ។ |
| ហើយទ្រង់មានព្រះបន្ទូលថា | យើងនេះគឺជាព្រះថ្កើងថ្កាន | |
| ព្រះក្រៅពីយើងនោះគឺគ្មាន | ទាំងប្រាជ្ញាញាណទាំងបារមី | ។ |
១៩ | យើងមិននិយាយលាក់លៀមស្ងាត់ | ក្នុងទីងងឹតនៃផែនដី | |
| យើងមិនប្រាប់ពូជយ៉ាកុបអី | ឱ្យឆាប់វិលវៃរកយើងទេ | ។ |
| យើងជាព្រះម្ចាស់និយាយទៅ | ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ | |
| អ្វីដែលយើងប្រកាសប្រាប់គេ | មិនភូតភរទេពិតត្រឹមត្រង់ | ។ |
២០ | ជនជាតិសេសសល់គ្រប់គ្នាអើយ | កុំនៅកន្តើយធ្វើរេរង់ | |
| ត្រូវខំខ្មីឃ្មាតកុំបង្អង់ | ខិតចូលមកផងឱ្យជិតគ្នា | ។ |
| ឱ! អ្នកដែលសែងព្រះខ្លួនធ្វើ | ពីស្ពាន់ពីឈើគ្រប់អង្គា | |
| បួងសួងដល់ព្រះដែលវេទនា | ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ | ។ |
២១ | ចូរអ្នករាល់គ្នាគិតមើលចុះ | ឱ្យបានធ្លាយធ្លុះការនេះទៅ | |
| តើនរណាបានប្រាប់ទុកនៅ | ហេតុការណ៍ដែលត្រូវកើតមាននោះ | ។ |
| គឺមានតែយើងព្រះជាម្ចាស់ | ដែលបានប្រកាសមុនប៉ុណ្ណោះ | |
| យើងព្រះសុចរិតព្រះសង្គ្រោះ | ក្រៅពីយើងនោះគ្មានផ្សេងឡើយ | ។ |
២២ | ឱ! អ្នកដែលរស់នៅទីឆ្ងាយ | ចូរវិលមកអាយកុំកន្តើយ | |
| ខិតមកជិតយើងនឹងបានស្បើយ | គឺយើងនេះហើយព្រះនៃអ្នក | ។ |
២៣ | អ្វីៗដែលយើងនិយាយមក | មិនមែនឆបោកសុទ្ធសច្ចៈ | |
| មិនអាចក្រឡះភូតកុហក | យើងសូមប្រាប់អ្នកដូច្នេះថា៖ | ។ |
| «មនុស្សលោកទាំអស់នឹងមកសុំ | ក្រាបថ្វាយបង្គំយើងគ្រប់គ្នា | |
| មនុស្សគ្រប់សញ្ជាតិនឹងសច្ចា | គោរពសន្យាបម្រើយើង» | ។ |
២៤ | គេនឹងពោលថាមានតែព្រះ | ដែលជាអម្ចាស់មួយព្រះអង្គ | |
| ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ | អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់ | ។ |
២៥ | ពូជពង្សអ៊ីស្រាអែលទាំងអស់ | នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ | |
| ហើយបានសុចរិតឥតប្រែផ្លាស់ | ដោយសារព្រះម្ចាស់តរៀងទៅ | ។ |