យើងនាំគ្នាដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(ព្យាការីអេសាយ ២,២-៥)
២ | ថ្ងៃក្រោយព្រះអម្ចាស់ | នឹងប្រែផ្លាស់ព្រះដំណាក់ | |
លើកភ្នំធ្លាប់គង់ស្នាក់ | ហើយទ្រង់ដាក់លើភ្នំថ្មី | ។ | |
ដើម្បីឱ្យភ្នំនោះ | បានខ្ពង់ខ្ពស់លើសគេក្រៃ | ||
ប្រជាជាតិទាំងឡាយ | អរសប្បាយឡើងហូរហែ | ។ | |
៣ | មានទាំងប្រជាជន | ច្រើនពេកពន់ទៅផងដែរ | |
ពោលថាយើងដង្ហែ | ឡើងទៅក្បែរភ្នំព្រះម្ចាស់ | ។ | |
យើងនាំគ្នាឡើងទៅ | ដើរតាមផ្លូវមាគ៌ាព្រះ | ||
ប្រញាប់ឆាប់រូតរះ | ដំណាក់ព្រះលោកយ៉ាកុប | ។ | |
ព្រះអង្គនឹងប្រដៅ | យើងស្គាល់ផ្លូវមាគ៌ាគ្រប់ | ||
ឱ្យស្គាល់ឱ្យសេពគប់ | ឱ្យដើរសព្វតាមគន្លង | ។ | |
ដ្បិតការប្រៀនប្រដៅ | អ្នកល្ងង់ខ្លៅគ្រាកន្លង | ||
ចេញពីស៊ីយ៉ូនផង | ល្អហ្មត់ហ្មងឥតមានទាស់ | ។ | |
ព្រះបន្ទូលប៉ុន្មាន | ល្អថ្កើងថ្កានឥតមានខ្ចោះ | ||
ចេញមកពីព្រះឱស្ឋ | ដ៏ស្ម័គ្រស្មោះក្រុងសាឡឹម | ។ | |
៤ | ព្រះអង្គជាចៅក្រម | ដ៏ឧត្តមមិននៅស្ងៀម | |
សម្រុះសម្រួលភ្លាម | ផ្អាកសង្គ្រាមកាប់ប្រល័យ | ។ | |
ឱ្យឈប់ទាស់ទែងគ្នា | ចេះគាំពារត្រាប្រណី | ||
យកដាវធ្លាប់ប្រល័យ | មករំលាយផាលនង្គ័ល | ។ | |
គ្រប់សាសន៍ឈប់តតាំង | ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់ | ||
លែងចង់ឈ្នះចង់ជល់ | លំពែងពលធ្វើកណ្ដៀវ | ។ | |
៥ | ឱ! បងប្អូនកូនចៅ | ញាតិពង្សផៅរស់រញៀវ | |
លោកយ៉ាកុបស្រស់ស្រាវ | ជ្រករញៀវក្រោមម្លប់ព្រះ | ។ |