ព្រះចេស្តារបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(ដំណើរឆ្ពោះទៅកាន់សេរីភាព ១៥,១-៤.៧-១៣.១៧-១៨)
១ | ចូរកោតសរសើរព្រះ | ជាអម្ចាស់ក្នុងវិហារ | |
ជាទីដ៏សក្ការ | សែនអស្ចារ្យឥតមានហ្មង | ។ | |
ក្នុងលំហអាកាស | វិសេសណាស់មាំមួនផង | ||
ដំណាក់ល្អកន្លង | នៃព្រះអង្គក្នុងអាកាស | ។ | |
២ | ចូរសរសើរគ្រប់គ្នា | អ្វីដែលជាស្នាព្រះហស្ត | |
តម្កើងព្រះអម្ចាស់ | ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ | ។ | |
៣ | ចូរប្រគុំភ្លេងភ្លាត់ | ច្រៀងសព្វបទកុំស្ទាក់ស្ទើរ | |
ចាប៉ីដេញបណ្តើរ | ពិណសរសើរកំដរផង | ។ | |
៤ | វាយក្រាប់រាំចាក់ក្បាច់ | ល្អបណ្តាច់ថ្វាយព្រះអង្គ | |
វាយឃឹមផ្លុំខ្លុយផង | លើកតម្កើងព្រះជាម្ចាស់ | ។ | |
៥ | វាយស្គរឱ្យពិរោះ | តម្កើងព្រះដោយស្ម័គ្រស្មោះ | |
វាយស្គរលាន់ទាំងអស់ | សរសើរព្រះជាម្ចាស់យើង | ។ | |
៦ | សូមឱ្យអ្វីទាំងអស់ | ដែលនៅរស់មានដង្ហើម | |
ចូរសរសើរតម្កើង | ព្រះម្ចាស់យើងរហូតទៅ | ។ |