Skip to content
ទំនុកតម្កើងលេខ ១៤១ (១៤០) បទកាកគតិ
១ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ទូលពាក្យអង្វរ |
| សូមផ្ទៀងព្រះកាណ៌ | ស្តាប់ស្នូរថ្ងួចថ្ងូរ | កុំបង្អង់យូរ |
| | យាងមកជួយខ្ញុំ | ។ |
២ | សូមឱ្យវាចា | អធិដ្ឋានគ្រប់គ្រា | នៃទូលបង្គំ |
| បានឡើងទៅដល់ | ព្រះម្ចាស់ឧត្តម | ដូចផ្សែងហុយងំ |
| | ពីគ្រឿងក្រអូប | ។ |
| រូបខ្ញុំលើកដៃ | អធិដ្ឋានរាល់ថ្ងៃ | ដូចតង្វាយគាប់ |
| ថ្វាយនៅពេលល្ងាច | ក្រអូបឈ្ងុយឈ្ងប់ | ជះក្លិនសាយសព្វ |
| | ទៅគ្រប់ទិសា | ។ |
៣ | ឱ! ព្រះអម្ចាស់ | សូមមេត្តាខ្ទាស់ | មាត់ខ្ញុំផងណា |
| កុំឱ្យនិយាយ | ពាក្យដែលមុសា | ពោលមិនបានការ |
| | ជាពាក្យអាក្រក់ | ។ |
៤ | សូមកុំបណ្តោយ | កាយចិត្តខ្ញុំឱ្យ | ធ្វើរឿងគម្រក់ |
| ដែលមិនគប្បី | កុំទៅស្មោះស្ម័គ្រ | ជប់លៀងព័ទ្ធពាក់ |
| | ពួកអ្នកទុច្ចរិត | ។ |
៥ | បើអ្នកជាល្អ | សុចរិតយុត្តិធម៌ | ប្រដៅដោយចិត្ត |
| ស្មោះត្រង់ស្រឡាញ់ | ពោរពេញអាណិត | ខ្ញុំមិនបាច់គិត |
| | ការល្អសមរម្យ | ។ |
| កុំឱ្យទឹកអប់ | ពួកពាលហូរសព្វ | ស្រោចលើក្បាលខ្ញុំ |
| ខ្ញុំខំស្រែករក | ព្រះម្ចាស់ឧត្តម | ជួយទូលបង្គំ |
| | ប្រឆាំងពួកពាល | ។ |
៦ | មេដឹកនាំនោះ | ត្រូវគេច្រានចុះ | ទៅក្នុងជំរាល |
| តាមក្រហែងថ្ម | បច្ចាមិត្តយល់ | ច្បាស់អស់គ្មានសល់ |
| | ពាក្យខ្ញុំស្តីថា ៖ | ។ |
៧ | « ដូចដីដែលប្រេះ | រលួយរលេះ | ពីគ្នាយ៉ាងណា |
| ឱ្យស្ថានអ្នកស្លាប់ | បើកចំហទ្វារ | លេបឆ្អឹងពួកវា |
| | ដែលនៅរាយប៉ាយ » | ។ |
៨ | បពិត្រព្រះម្ចាស់ | ខ្ញុំខំប្រឹងណាស់ | សម្លឹងទៅឆ្ងាយ |
| រកព្រះជានិច្ច | ផ្ញើជីវិតកាយ | សូមកុំបណ្តោយ |
| | ឱ្យខ្ញុំបាត់បង់ | ។ |
៩ | សូមជួយការពារ | រូបខ្ញុំគ្រប់គ្រា | ពីគ្រោះទាំងពួង |
| ដែលគេលបដាក់ | អន្ទាក់ខ្ញុំផង | កុំឱ្យខ្ញុំលង់ |
| | ក្នុងដៃទុច្ចរិត | ។ |
១០ | តែសូមឱ្យគេ | ជាប់កុំគេចកែ | អន្ទាក់នោះពិត |
| ដែលគេចង់ដាក់ | រូបខ្ញុំរួមរិត | ឱ្យពួកគេស្ថិត |
| | ជាប់ខ្លួនឯងវិញ | ។ |
| ឯទូលបង្គំ | រួចផុតទុក្ខធំ | ឥតមានទោម្នេញ |
| ផុតពីច្រវាក់ | គេចាក់គេដេញ | រួចស្រឡះវិញ |
| | ឥតមានព្រួយភ័យ | ។ |