Skip to content
ទំនុកតម្កើងលេខ ១៣៨ (១៣៧) បទកាកគតិ
១ | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
| នៅមុខទេវតា | ខ្ញុំស្មូត្រជាបទ | តម្កើងថ្វាយថ្វាត់ |
| | ដល់ព្រះអង្គថ្លៃ | ។ |
២ | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
| ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ |
| | ស្មោះស្ម័គ្រឥតស្បើយ | ។ |
៣ | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
| ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ |
| | ក្នុងចិត្តក្លាហាន | ។ |
៤ | ឱ! ព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
| នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន |
| | ឮទ្រង់សន្យា | ។ |
៥ | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
| ថា«ព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា |
| | បំផុតគ្មានពីរ | ។ |
៦ | ទោះបីព្រះម្ចាស់ | ខ្ពង់ខ្ពស់ខ្លាំងណាស់ | ក៏ទ្រង់សំភី |
| គិតមនុស្សលោក | គ្រប់វិនាទី | ជនកាចយាយី |
| | ទ្រង់ស្គាល់ពីឆ្ងាយ | ។ |
៧ | ពេលទូលបង្គំ | ជួបអាសន្នធំ | ទ្រង់ឥតជិនណាយ |
| ជួយការពារខ្ញុំ | វាយខ្មាំងខ្ចាត់ខ្ចាយ | សង្គ្រោះខ្ញុំដោយ |
| | ឫទ្ធីបារមី | ។ |
៨ | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
| ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ |
| | ឥតបីបោះបង់ | ។ |