Skip to content
ទំនុកតម្កើងលេខ ១៣៥ (១៣៤) បទកាកគតិ
១ | អាលេលូយ៉ា | ចូរគ្រប់អាត្មា | សរសើរតម្កើង |
| ព្រះនាមអម្ចាស់ | ជាព្រះនៃយើង | អ្នកបម្រើផង |
| | នាំគ្នាអបអរ | ។ |
២ | អ្នកដែលស្ថិតក្នុង | ដំណាក់ព្រះអង្គ | មូលមីរកុះករ |
| នៅក្នុងបរិវេណ | ដំណាក់បវរ | នាំគ្នាឈូឆរ |
| | សរសើរព្រះម្ចាស់ | ។ |
៣ | ដ្បិតព្រះអង្គថ្លៃ | ទ្រង់មានព្រះទ័យ | សប្បុរសខ្លាំងណាស់ |
| ចូរច្រៀងតម្កើង | ថ្វាយព្រះនាមព្រះ | ដ្បិតព្រះអម្ចាស់ |
| | គាប់ចិត្តនឹងយើង | ។ |
៤ | ព្រះម្ចាស់ជ្រើសរើស | មិនឱ្យមានទាស់ | ពូជយ៉ាកុបថ្កើង |
| ព្រះអង្គយកជាតិ | អ៊ីស្រាអែលឡើង | ជារាស្រ្តព្រះអង្គ |
| | រុងរឿងប្រពៃ | ។ |
៥ | ខ្ញុំដឹងច្បាស់ថា | ព្រះម្ចាស់នេះណា | ឧត្តមថ្លាថ្លៃ |
| ព្រះម្ចាស់នៃយើង | ប្រសើរពេកក្រៃ | លើសព្រះដទៃ |
| | មានទាំងប៉ុន្មាន | ។ |
៦ | បើទ្រង់ពេញចិត្ត | ធ្វើការអ្វីពិត | ជាសម្រេចបាន |
| លើមេឃលើដី | សមុទ្រគ្រប់ស្ថាន | ជម្រៅប៉ុន្មាន |
| | ក៏ទ្រង់ឥតរា | ។ |
៧ | ព្រះអង្គនាំយក | ទាំងដុំពពក | ពីជើងមេឃា |
| ទ្រង់ធ្វើឱ្យមាន | រន្ទះខ្ទ័រខ្ទារ | ភ្លៀងច្រើនមហិមា |
| | ខ្យល់បក់សព្វសាយ | ។ |
៨ | នៅស្រុកអេស៊ីប | ព្រះអង្គសម្លាប់ | កូនច្បងទាំងឡាយ |
| តាំងពីកូនមនុស្ស | កូនសត្វអន្តរាយ | ព្រះអង្គគ្មានស្តាយ |
| | ខ្ចាត់ខ្ចាយគ្មានសល់ | ។ |
៩ | ព្រះអង្គសម្តែង | បាដិហារិយ៍ផ្សេងៗ | អេស៊ីបខ្វាយខ្វល់ |
| ដើម្បីដាក់ទោស | ស្តេចផារ៉ោនផ្ទាល់ | និងអស់មន្ត្រី |
| | នៃស្តេចផងដែរ | ។ |
១០ | ព្រះអង្គបានវាយ | ប្រហារស្លាប់ពាយ | ជាតិច្រើនហូរហែ |
| រួមទាំងជីវិត | ស្តេចខ្លាំងពូកែ | មិនបានសុខទេ |
| | ត្រូវក្ស័យជីវី | ។ |
| គឺស្តេចស៊ីហុន | គ្រប់គ្រងតំបន់ | ស្រុកអាម៉ូរី |
| ទាំងព្រះបាទអុក | ស្រុកបាសានទី | និងស្តេចមូលមី |
| | នៃជាតិកាណាន | ។ |
១២ | ទ្រង់សព្វព្រះទ័យ | ប្រគល់ទឹកដី | ជាមរតកថ្កាន |
| ឱ្យអ៊ីស្រាអែល | ជារាស្រ្តទ្រង់បាន | រស់ដោយសុខសាន្ត |
| | ត្រចង់រឿងរុង | ។ |
១៣ | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ |
| | អស់កល្បគ្រប់គ្រា | ។ |
១៤ | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឱ្យរាស្រ្តប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្នា | អស់កូនចៅជា |
| | អ្នកស្ម័គ្របម្រើ | ។ |
១៥ | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ |
| | ជាព្រះក្លែងក្លាយ | ។ |
១៦ | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឱ្យ | ភ្នែកដែលមានហើយ |
| | តែបើកមិនរួច | ។ |
១៧ | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច |
| | ដង្ហើមក៏គ្មាន | ។ |
១៨ | សូមឱ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | មានទាំងប៉ុន្មាន | ឱ្យពួកគេបាន |
| | ដូចព្រះទាំងនោះ | ។ |
១៩ | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ |
| | លោកអរ៉ុនផង | ។ |
២០ | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន |
| | ព្រះម្ចាស់នៃយើង | ។ |
២១ | ចូរយើងនាំគ្នា | គ្រប់ៗអង្គា | មូលផ្តុំតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង |
| | យេរូសាឡឹម | ។ |