ទំនុកតម្កើងលេខ ១៣៣ (១៣២) បទពាក្យ ៧
១ | បងប្អូនទាំងអស់ចេះរួមរស់ | ចេះស្រួលចេះស្រុះស្មោះសោភា | |
គឺល្អប្រពៃឥតគណានា | សប្បាយគ្រប់គ្នាត្រេកត្រអាល | ។ | |
២ | គឺប្រៀបបីដូចជាទឹកអប់ | ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល | |
មកពុកចង្កាហើយរាលដាល | ចុះមកជាយអាវលោកអារ៉ុន | ។ | |
៣ | ប្រៀបបីដូចជាធ្លាក់សន្សើម | ពីហ៊ែរម៉ូនភ្នំនិងស៊ីយ៉ូន | |
ជាកន្លែងព្រះម្ចាស់ប្រទាន | ជីវិតឱ្យមានអស់កល្បកប្ប | ។ |