ទំនុកតម្កើងលេខ ១២០ (១១៩) បទព្រហ្មគីតិ
១ | ពេលខ្ញុំមានអាសន្ន | ភ័យស្លោស្លន់ខ្ញុំហៅរក | |
ព្រះម្ចាស់ឱ្យយាងមក | ទ្រង់ឆ្លើយរកតបនឹងខ្ញុំ | ។ | |
២ | ឱព្រះអម្ចាស់អើយ | កុំកន្តើយគង់សំងំ | |
រំដោះផុតទុក្ខធំ | កុំឱ្យខ្ញុំជួបបោកប្រាស | ។ | |
៣ | អ្នកនិយាយមិនពិត | ពោលបញ្ឆិតពាក្យផ្តេសផ្តាស | |
តើត្រូវទទួលទោស | យ៉ាងណាខ្លះនៅពេលក្រោយ | ។ | |
៤ | គឺត្រូវទទួលទុក្ខ | ឈឺចាប់ចុកមិនផុតឡើយ | |
ផ្លែព្រួញមុតធ្លុះហើយ | ភ្លើងឆេះកាយមិនប្រណី | ។ | |
៥ | ខ្ញុំរស់មិនបានសុខ | នៅក្នុងស្រុកមនុស្សព្រៃ | |
ជនពាលសាហាវក្រៃ | ខ្ញុំស្ទើរក្ស័យសែនខ្វាយខ្វល់ | ។ | |
៦ | ជាយូរឆ្នាំកន្លង | ខ្ញុំរស់រងទុក្ខអំពល់ | |
ពួកមនុស្សមិនយល់ | មិនចង់ស្គាល់សន្តិភាព | ។ | |
៧ | ពេលណាខ្ញុំហាស្តី | គេមិនខ្ចីបែរមកស្តាប់ | |
មិនចង់សន្តិភាព | បែរជារៀបធ្វើសង្គ្រាម | ។ |