១ | ខ្ញុំស្រឡាញ់ព្រះម្ចាស់ | ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ | |
| សំឡេងសោកទួញយំ | ទទូចសុំទូលអង្វរ | ។ |
២ | ព្រះអង្គផ្ទៀងព្រះកាណ៌ | រាល់វេលាដោយស្មោះសរ | |
| ខ្ញុំនឹងស្រែកអង្វរ | មិនឈប់ឈរមួយជីវិត | ។ |
៣ | ខ្ញុំរងទុក្ខលំបាក | គ្មានស្រាន្តស្រាកទាំងភ័យភិត | |
| មច្ចុរាជមករួបរឹត | ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ | ។ |
៤ | ខ្ញុំខំអង្វរស្រែក | ខ្លាំងពន់ពេករកម្ចាស់ថ្លៃ | |
| អាណិតកុំឱ្យក្ស័យ | សូមប្រណីសង្គ្រោះផង | ។ |
៥ | ព្រះអង្គតែងសន្តោស | ប្រណីប្រោសមិនដែលហ្មង | |
| សុចរិតយុត្តិធម៌ផង | ព្រះទ័យទ្រង់មានមេត្តា | ។ |
៦ | ព្រះអម្ចាស់បានជួយ | អ្នកខ្សត់ឱ្យផុតខ្លោចផ្សា | |
| ពេលខ្ញុំធ្លាក់កាយា | អង្គក្សត្រាមកសង្គ្រោះ | ។ |
៧ | ខ្ញុំលែងគិតខ្វល់ខ្វាយ | អ្វីទាំងឡាយសព្វទាំងអស់ | |
| ដ្បិតព្រះម្ចាស់ទ្រង់ប្រោស | ទ្រង់សន្តោសខ្ញុំសុខសាន្ត | ។ |
៨ | ព្រះអង្គបានរំដោះ | ខ្ញុំផុតគ្រោះបានថ្កើងថ្កាន | |
| ការពារជ្រែងទប់ប្រាណ | ខ្ញុំដើរបានមិនភ័យសោះ | ។ |
៩ | ខ្ញុំដើរមិនឈរឈប់ | ទាំងថ្ងៃយប់នៅចំពោះ | |
| ព្រះភ័ក្ត្រព្រះជាម្ចាស់ | ភពមនុស្សក្នុងលោកនេះ | ។ |
១០ | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ |
១១ | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ |
១២ | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ |
១៣ | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ |
១៤ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ |
១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ |
១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ |
១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ |
១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ |
១៩ | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ។ |