២ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទូលបង្គំនេះហើយស្មូត្រតម្កើង | |
| ពិតជាការគួរប្រពៃផង | ប្រសើរកន្លងថ្កើងព្រះនាម | ។ |
៣ | ខ្ញុំសូមប្រកាសពីព្រះទ័យ | ករុណាប្រណីពីព្រហាម | |
| ពេលយប់ក៏ថ្លែងមិននៅស្ងៀម | ឥតរេទីមទាមមិនឈប់ឈរ | ។ |
៤ | យើងខ្ញុំបន្ទន់ឱនទាំងកាយ | បង្គំក្រាបថ្វាយទាំងកំដរ | |
| មានតូរ្យតន្ត្រីចាប៉ីស្គរ | បន្ថែមបន្ទរពិណពីក្រោយ | ។ |
៥ | បពិត្រព្រះម្ចាស់គ្រប់កិច្ចការ | ដ៏ល្អអស្ចារ្យទ្រង់ធ្វើហើយ | |
| ខ្ញុំសែនរីករាយចិត្តល្ហែល្ហើយ | ស្នាព្រះហស្តថ្លៃនៃព្រះអង្គ | ។ |
៦ | បពិត្រព្រះម្ចាស់ស្នាព្រះហស្ត | ព្រះអង្គទាំងអស់ខ្ពស់ឧត្តុង្គ | |
| សន្លឹមអន្លាយជ្រៅកន្លង | ជាងសមុទ្រផងវាស់ពុំបាន | ។ |
៧ | មនុស្សល្ងីល្ងើទាំងប្រុសស្រី | មិនយល់សេចក្តីគ្រប់ៗប្រាណ | |
| ឯពួកអ្នកល្ងង់ក៏មិនបាន | ចេះដឹងប្រមាណអ្វីនោះដែរ | ។ |
៨ | ពួកអ្នកអាក្រក់រីកចម្រើន | លូតលាស់ដុះកើនមួយជាទ្វេ | |
| ឯអ្នកទុច្ចរិតចម្រើនដែរ | ប៉ុន្តែពួកគេវិនាសអស់ | ។ |
៩ | ទោះបីទ្រង់គង់លើអាកាស | វិសុទ្ធពេកណាស់ហើយខ្ពង់ខ្ពស់ | |
| ជាស្ថានវិសេសឥតមានមោះ | ទ្រង់នៅជាព្រះម្ចាស់ជានិច្ច | ។ |
១០ | បពិត្រព្រះម្ចាស់សត្រូវខ្មាំង | របស់ព្រះអង្គវិនាសខ្ទេច | |
| ពួកអ្នកទុច្ចរិតមានកលកិច្ច | នឹងត្រូវកម្ទេចមិនសល់អី | ។ |
១១ | ព្រះអង្គប្រទានឱ្យរូបខ្ញុំ | មានកម្លាំងហំដូចដំរី | |
| រួចទ្រង់បានចាក់ទាំងប្រេងថ្មី | ក្រអូបពេកក្រៃសព្វអង្គា | ។ |
១២ | ខ្ញុំឃើញពួកខ្មាំងសត្រូវឃ្លាំ | គេលបនៅចាំរាល់វេលា | |
| ឮទាំងសម្រែកហ៊ោខ្ញៀវខ្ញា | របស់បច្ចាដែលស្អប់ខ្ញុំ | ។ |
១៣ | មនុស្សសុចរិតនឹងដុះដាល | លូតលាស់ត្រកាលដូចត្នោតធំ | |
| បែកមែកសាខាម្លប់ត្រសុំ | ដូចគគីរផ្តុំនៅជិតគ្នា | ។ |
១៤ | ពួកគេប្រៀបបាននឹងដើមឈើ | លូតលាស់ដុះលើព្រះពន្លា | |
| គេរីកដុះដាលក្នុងវិហារ | របស់ព្រះជាម្ចាស់ថ្លាថ្លៃ | ។ |
១៥ | ទោះបីគេមានវ័យចំណាស់ | ទោះខ្លួនគេចាស់ដូចម្តេចក្តី | |
| គេបង្កើតផ្លែពន្លកថ្មី | ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច | ។ |
១៦ | ការនេះសម្តែងឱ្យឃើញថា | ព្រះអម្ចាស់ជាថ្មមាំពិត | |
| ទ្រង់មានព្រះទ័យត្រង់សុចរិត | ឥតប្រែប្រួលចិត្តសោះឡើយណា | ។ |