Skip to content
ទំនុកតម្កើងលេខ ៨៥ (៨៤) បទកាកគតិ
២ | បពិត្រព្រះម្ចាស់ | ព្រះអង្គគាប់ព្រះ | ទ័យនឹងទឹកដី |
| ទ្រង់បានដឹកនាំ | ពូជពង្សប្រពៃ | យ៉ាកុបថ្លាថ្លៃ |
| | ឱ្យវិលមកវិញ | ។ |
៣ | ព្រះអង្គលើកទោស | អស់ប្រជារាស្រ្ត | ឥតមានទោម្នេញ |
| ឱ្យគេរួចបាប | មកល្អជាវិញ | ចិត្តគេពោរពេញ |
| | អំណរសប្បាយ | ។ |
៤ | ទ្រង់លែងពិរោធ | ឈប់ខ្ញាល់លែងក្រោធ | ដល់យើងទាំងឡាយ |
| ទ្រង់តែងមេត្តា | យើងលែងខ្វល់ខ្វាយ | បានសុខសប្បាយ |
| | ដោយសារព្រះអង្គ | ។ |
៥ | ព្រះម្ចាស់ឧត្តម | សង្គ្រោះថ្នាក់ថ្នម | បីបមត្រកង |
| សូមប្រោសឱ្យខ្ញុំ | ត្រឡប់វិញផង | ហើយសូមព្រះអង្គ |
| | កុំយកទោសា | ។ |
៦ | តើព្រះអង្គខ្ញាល់ | ពួកយើងនេះដល់ | រហូតពេលណា |
| ឬទ្រង់ពិរោធ | រៀងរាល់វេលា | ឬក៏អស់ជា |
| | អង្វែងតទៅ | ។ |
៧ | តើទ្រង់មិនបាន | យាងមកទីស្ថាន | ឱ្យខ្ញុំរស់នៅ |
| មានទាំងជិវិត | សែនល្អពេកកូវ | ពីនេះតទៅ |
| | អំណរសប្បាយ | ។ |
៨ | ឱ! ព្រះអម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យទូលាយ |
| មេត្តាករុណា | អាសូរប្រណី | មកខ្ញុំរាល់ថ្ងៃ |
| | សូមសង្គ្រោះផង | ។ |
៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង |
| | ដែលមិនលេលា | ។ |
១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
| ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា |
| | នៅលើដីយើង | ។ |
១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង |
| | នៅលើលោកីយ៍ | ។ |
១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ |
| | ចុះជួយរក្សា | ។ |
១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា |
| | សម្បូរមិនខ្វះ | ។ |
១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ |
| | សុខសាន្តរហូត | ។ |