២ | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
| នៅអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ |
៣ | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
| ដំណាក់ព្រះអង្គដ៏ប្រិមប្រីយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ |
៤ | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យម៉ត់សូន្យ | |
| គ្រឿងសស្រ្តាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ |
៥ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
| រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ |
៦ | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
| ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ |
៧ | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
| រទេះចម្បាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ |
៨ | បពិត្រព្រះអង្គគួរស្ញប់ស្ញែង | បារមីសម្តែងដោយអំណាច | |
| ពេលទ្រង់ពិរោធគួរឱ្យខ្លាច | តើនរណាអាចឈរនៅបាន | ។ |
៩ | បន្ទូលព្រះអង្គកាត់ជំរះ | ពីលើមេឃច្បាស់មិនរំខាន | |
| លើផែនដីស្ងាត់ដូចស្មសាន | មនុស្សម្នាគ្រប់ប្រាណខ្លាចបារមី | ។ |
១០ | នៅពេលព្រះអង្គយាងក្រោកឡើង | វិនិច្ឆ័យមិនឆ្មើងមនុស្សលោកីយ៍ | |
| សង្គ្រោះអ្នកទន់ទាបក្រក្រី | នៅលើផែនដីមិនឱ្យសល់ | ។ |
១១ | ទ្រង់ធ្វើឱ្យកំហឹងមនុស្ស | ដែលធ្លាប់ពោរពុះក្តៅក្រហល់ | |
| បែរទៅតម្កើងថ្កើងវិបុល | រុងរឿងមង្គលព្រះខ្ពង់ខ្ពស់ | ។ |
| អស់អ្នកដែលសេសសល់ជីវិត | ពីសង្គ្រាមពិតមិនជ្រុលហួស | |
| នាំគ្នាឱនកាយថ្វាយចំពោះ | ព្រះដែលសង្គ្រោះជីវិតយើង | ។ |
១២ | អស់អ្នកនៅជិតជុំរៀងអាយ | កុំបីរាយមាយមកឆាប់ឡើង | |
| ចូរយកតង្វាយថ្វាយព្រះយើង | ជាព្រះថ្កុំថ្កើងគួរស្ញែងខ្លាច | ។ |
១៣ | ព្រះអង្គបំបាក់ស្តេចនានា | ធ្វើឱ្យក្សត្រាបាត់់អំណាច | |
| ភិតភ័យតក់ស្លុតលែងអង់អាច | ស្ញប់ស្ញែងខ្លបខ្លាចព្រះបារមី | ។ |