Skip to content
ទំនុកតម្កើងលេខ ៧២ (៧១) បទកាកគតិ
១ | ព្រះជាម្ចាស់អើយ | សូមប្រទានឱ្យ | រាជបុត្រនេះចេះ |
| វិនិច្ឆ័យក្តី | តាមព្រះតម្រិះ | សុចរិតវិសេស |
| | របស់ព្រះអង្គ | ។ |
២ | សូមឱ្យរាជា | គ្រប់គ្រងគ្រប់គ្នា | ប្រជារាស្រ្តទ្រង់ |
| ដោយយុត្តិធម៌ | សុចរិតផូរផង់ | វិសេសឥតហ្មង |
| | ត្រឹមត្រូវតាមច្បាប់ | ។ |
៣ | សូមឱ្យអស់ភ្នំ | ទាំងតូចទាំងធំ | ផ្តល់ផលគួរគាប់ |
| សម្បូរសប្បាយ | ឱ្យបានសព្វគ្រប់ | នាំមកស្រោចស្រព |
| | ក្តីសុចរិតផង | ។ |
៤ | សូមរាជារក | យុត្តិធម៌មក | កុំបីមានហ្មង |
| ដល់ជនក្រីក្រ | កម្សត់ទាំងពួង | ហើយកម្ទេចផង |
| | អ្នកដែលជិះជាន់ | ។ |
៥ | បើព្រះអាទិត្យ | នៅតែរះពិត | ព្រមទាំងព្រះច័ន្ទ |
| នៅតែបញ្ចេញ | រស្មីស្រទន់ | សូមទ្រង់មានជន្ម |
| | យឺនយូរប្រពៃ | ។ |
៦ | សូមផ្តល់ព្រះពរ | សិរីបវរ | ដល់រាស្រ្តប្រុសស្រី |
| ដូចជាភ្លៀងធ្លាក់ | មកលើផែនដី | ត្រជាក់ឥតបី |
| | គ្មានសល់ចន្លោះ | ។ |
៧ | សូមឱ្យសេចក្តី | សុចរិតថ្លាថ្លៃ | ចម្រើនខ្ពង់ខ្ពស់ |
| នៅក្នុងរជ្ជកាល | រាជាអង្គនោះ | កុំបីមានទាស់ |
| | សុខសាន្តតទៅ | ។ |
៨ | សូមព្រះរាជា | គ្រប់គ្រងកុំរា | កុំឱ្យហ្មងសៅ |
| ពីសមុទ្រមួយ | មិនបង្អង់នៅ | រហូតដល់ទៅ |
| | ស្រុកដាច់ស្រយាល | ។ |
៩ | ប្រជាដែលរស់ | តាមវាលទាំងនោះ | នឹងត្រេកត្រអាល |
| ក្រាបថ្វាយបង្គំ | គ្រប់សម័យកាល | សត្រូវជ្រួលច្រាល់ |
| | វិនាសអាសារ | ។ |
១០ | អស់ស្តេចទាំងឡាយ | នឹងយកតង្វាយ | មកថ្វាយករុណា |
| ឥតមានខកខាន | មួយវេលាណា | ទាំងកោះនានា |
| | យកមកទាំងអស់ | ។ |
១១ | ស្តេចទាំងប៉ុន្មាន | ឥតមានខកខាន | ចូលរួមដោយស្មោះ |
| ក្រាបថ្វាយបង្គំ | រាជាទាំងអស់ | ប្រជាទាំងនោះ |
| | បម្រើករុណា | ។ |
១២ | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
| អ្នកទុរគតស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា |
| | អ្នកគ្មានទីពឹង | ។ |
១៣ | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
| និងជនកម្សត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង |
| | សង្គ្រោះជិវិត | ។ |
១៤ | ទ្រង់នឹងរំដោះ | ពួកគេឱ្យរស់ | ពីពួកឧក្រិដ្ឋ |
| ជនកាចសាហាវ | ពាលាទុច្ចរិត | ព្រោះតែជីវិត |
| | ថ្លៃថ្លាក្រៃលែង | ។ |
១៥ | សូមឱ្យរាជា | មានព្រះជន្មា | យឺនយូរអង្វែង |
| គេនឹងយកមាស | មកថ្វាយទ្រង់ផង | អង្វរព្រះអង្គ |
| | ឥតមានឈប់ឈរ | ។ |
១៦ | សូមឱ្យក្នុងស្រុក | ស្រូវពេញជង្រុក | ផ្តល់ភោគផលល្អ |
| តាមកំពូលភ្នំ | ក៏ឱ្យសម្បូរ | ប្រជាកុះករ |
| | កើនឡើងដូចស្មៅ | ។ |
១៧ | សូមឱ្យរាជា | មានព្រះនាមា | ល្បីល្បាញតទៅ |
| នាមព្រះករុណា | ស្ថិតស្ថេរគង់នៅ | ដរាបរៀងទៅ |
| | លើដីក្រោមមេឃ | ។ |
១៨ | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
| ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការអស្ចារ្យពេក |
| | ដែលទ្រង់សម្តែង | ។ |
១៩ | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
| សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីចាំងចែង |
| | របស់ព្រះអង្គ | ។ |