២ | ពួកមនុស្សលេលានាំគ្នាគិត | ថាតាមការពិតគ្មានព្រះទេ | |
| គេខំប្រព្រឹត្តមិនកែប្រែ | រឿងថោកមិនកែគួរអាម៉ាស់ | ។ |
៣ | ព្រះម្ចាស់ទតពីស្ថានលើមក | ឃើញមនុស្សលោកមីរដេរដាស | |
| ក្រែងលោមានម្នាក់វាងវៃឈ្លាស | រវៃរវាសរកព្រះអង្គ | ។ |
៤ | ពួកគេវង្វេងទាំងអស់គ្នា | ជាមនុស្សពាលាកាចយង់ឃ្នង | |
| រកអ្នកដែលមានចិត្តទៀងត្រង់ | សូម្បីម្នាក់ផងក៏មិនបាន | ។ |
៥ | តើអ្នកដែលចូលចិត្តប្រព្រឹត្ត | អំពើទុច្ចរិតទាំងប៉ុន្មាន | |
| សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ | ទើបពួកគេហ៊ានធ្វើច្នោះឬ ? | ។ |
| ជីវិតគេរស់ព្រោះកិបគៃ | លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ | |
| គេធ្វើមិនដឹងធ្វើមិនឮ | មិនដែលព្រួយព្រឺស្រែករកព្រះ | ។ |
៦ | ទោះបីជាគ្មានមូលហេតុអ្វី | គួរឱ្យភិតភ័យទាល់តែសោះ | |
| ក៏ពួកគេភ័យស្លន់ទាំងអស់ | គ្មានដឹងអីសោះជាន់ជើងគ្នា | ។ |
| ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង | ដែលធ្លាប់ប្រឆាំងនឹងប្រជា | |
| ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា | ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់ | ។ |
៧ | សូមព្រះអង្គគង់ក្នុងបុរី | ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ | |
| ជនជាតិអ៊ីស្រាអែលទាំងនោះ | ឱ្យវិលមករស់ក្នុងស្រុកវិញ | ។ |
| ពូជលោកយ៉ាកុបអរសប្បាយ | សំណើចក្អាកក្អាយឥតទោម្នេញ | |
| ឯពូជលោកអ៊ីស្រាអែលវិញ | អំណរពោរពេញដ៏លើសលប់ | ។ |