២ | ព្រះម្ចាស់ជាព្រះឧត្តម | ប្រសើរសក្តិសមខ្ពស់បំផុត | |
| ស៊ីយ៉ូនបុរីតែមួយគត់ | ភ្នំដ៏វិសុទ្ធនៃព្រះអង្គ | ។ |
៣ | ភ្នំជារបស់ព្រះអម្ចាស់ | ល្អប្រណីតណាស់ឥតមានហ្មង | |
| ស៊ីយ៉ូនជាកំពូលភពផង | មហាក្សត្រទូទាំងភពផែនដី | ។ |
៤ | ព្រះម្ចាស់សម្តែងឱ្យដឹងថា | ព្រះអង្គគឺជាកំពែងជ័យ | |
| រឹងប៉ឹងមាំមួនពន់ពេកក្រៃ | នៅក្នុងបុរីនោះប្រាកដ | ។ |
៥ | មានស្តេចនានាច្រើនគរគោក | បំណងវាយយកតាមកំណត់ | |
| កម្ទេចស៊ីយ៉ូនភ្នំឱ្យម៉ត់ | យកឈ្នះប្រាកដតាមកម្លាំង | ។ |
៦ | ពេលដែលគេឃើញភ្នំស៊ីយ៉ូន | ទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង | |
| តក់ស្លុតព្រឺព្រួចភ័យភាន់ភាំង | នាំគ្នាឈប់ច្បាំងរត់ចូលព្រៃ | ។ |
៧ | គេភ័យញាប់ញ័រដូចកូនសត្វ | ឈឺចាប់ពេកក្តាត់ដូចស្ត្រី | |
| ហៀបនឹងសម្រាលបុត្រក្នុងផ្ទៃ | ទន់ជើងទន់ដៃស្ទើររលំ | ។ |
៨ | ដូចជាខ្យល់ព្យុះបោកបក់មក | ប៉ះទឹករលកបោកគគ្រឹម | |
| កម្ទេចនាវាឱ្យខ្ទេចខ្ទាំ | ពីទិសបស្ចឹមសែនភិតភ័យ | ។ |
៩ | យើងបានឮគេថ្លែងវាចា | សព្វអំពីស្នាព្រះហស្តថ្លៃ | |
| ឥឡូវឃើញផ្ទាល់ក្នុងបុរី | ព្រះអម្ចាស់ថ្លៃលើលោកា | ។ |
១០ | បពិត្រព្រះម្ចាស់ដ៏ឧត្តុង្គ | រូបខ្ញុំនៅក្នុងព្រះវិហារ | |
| ខ្ញុំនឹកពីព្រះទ័យមេត្តា | សប្បុរសករុណានៃព្រះអង្គ | ។ |
១១ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ព្រះនាមល្បាញល្បីរបស់ទ្រង់ | |
| មនុស្សម្នាគ្រប់គ្នាលើកតម្កើង | ព្រះនាមព្រះអង្គដល់ទីឆ្ងាយ | ។ |
១២ | សូមឱ្យអ្នកទីក្រុងស៊ីយ៉ូន | កុំបីស្រពោនចូរស្រស់ស្រាយ | |
| អ្នកស្រុកយូដាអរសប្បាយ | ព្រោះព្រះវិនិច្ឆ័យដោយយុត្តិធម៌ | ។ |
១៣ | ចូរនាំគ្នាហែកុំទោម្នេញ | ហែព័ទ្ធជុំវិញក្រុងបវរ | |
| រាប់ចំនួនប៉មជាបន្ត | របស់ក្រុងល្អនេះមើលទៅ | ។ |
១៤ | ចូរស្ងើចសរសើរកំពែងក្រុង | ពិនិត្យផ្ចិតផ្ចង់កុំសល់នៅ | |
| ដើម្បីអ្នករាល់គ្នាយកទៅ | ថ្លែងប្រាប់មនុស្សនៅក្រោយគ្រប់គ្នា | ។ |
១៥ | ថាព្រះជាម្ចាស់ពិតជាព្រះ | យើងប្រាកដណាស់ពីយូរយារ | |
| ព្រះអង្គដឹកនាំយើងឥតរា | តទៅមុខជាអង្វែងអើយ | ។ |