២ | ពាក្យខ្ញុំពោលពិរោះ | ដ៏ស្ម័គ្រស្មោះអស់ពីចិត្ត | |
| តែងបទថ្វាយមហាក្សត្រ | សូមឱ្យបទដូចកវី | ។ |
៣ | ព្រះអង្គល្អជាងគេ | រកគ្មានទេវោហារស្តី | |
| ព្រះប្រទានពរជ័យ | មានសិរីទាំងអំណាច | ។ |
៤ | វីរៈបុរសឫទ្ធិ | គន់គាប់ចិត្តសែនអង់អាច | |
| សូមពាក់ព្រះខ័នរាជ្យ | ភ្លឺចិញ្ចាចចិញ្ចែងទៅ | ។ |
៥ | សូមគង់លើរាជរថ | យាងតយុទ្ធនឹងសត្រូវ | |
| ការពារពាំងទុកនូវ | រឿងត្រឹមត្រូវនិងសុចរិត | ។ |
| សូមទ្រង់បានជោគជ័យ | ដ៏ថ្លាថ្លៃអស់ពីចិត្ត | |
| ដោយបារមីមានឫទ្ធិ | ដ៏ប្រណីតនៃព្រះអង្គ | ។ |
៦ | សូមឱ្យព្រួញដ៏មុត | ស្រួចបំផុតជួយតម្រង់ | |
| ឱ្យព្រួញនៃព្រះអង្គ | បាញ់តម្រង់ទ្រូងបច្ចា | ។ |
| សូមគ្រប់ប្រជាជាតិ | កុំបីឃ្លាតឃ្លាទៅណា | |
| ឱ្យធ្លាក់ក្រោមបាទា | ព្រះរាជាដ៏មានឫទ្ធិ | ។ |
៧ | រាជាដ៏ខ្ពស់ខ្ពង់ | បល្ល័ង្កទ្រង់នៅស្ថេរស្ថិត | |
| គ្រងរាជ្យមិនរខិត | គង់នៅពិតដោយយុត្តិធម៌ | ។ |
៨ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីសុចរិតល្អ | |
| អំពើអយុត្តិធម៌ | ទ្រង់មិនគាប់ព្រះហឫទ័យ | ។ |
| ហេតុនេះព្រះជាម្ចាស់ | ដែលជាព្រះដ៏ប្រពៃ | |
| ជ្រើសរើសអង្គក្សត្រថ្លៃ | ពីចំណោមមិត្តព្រះអង្គ | ។ |
| ចាក់ប្រេងអភិសេក | មិនអល់អែកល្អផូរផង់ | |
| ប្រទានឱ្យព្រះអង្គ | មានសព្វទាំងក្តីសប្បាយ | ។ |
៩ | រាជាគ្រងភូសា | ល្អអស្ចារ្យក្រអូបសាយ | |
| តន្ត្រីប្រគុំថ្វាយ | ក្នុងប្រាសាទភ្លុកដំរី | ។ |
១០ | ស្រីស្នំទាំងប៉ុន្មាន | ស្រស់ភុំផានជាបុត្រី | |
| របស់ស្តេចផែនដី | អង្គក្សត្រិយ៍គង់ខាងស្តាំ | ។ |
១១ | ព្រះម្ចាស់ក្សត្រិយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ |
១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រិយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ |
១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រិយ៍ | ។ |
១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ |
១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ |
១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្រ្តប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ |
១៧ | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
| គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ |
១៨ | ទូលបង្គំនឹងថ្លែង | រំលឹកចែងឥតមានភ្លេច | |
| ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ |