ទំនុកតម្កើងលេខ ៤១ (៤០) បទកាកគតិ
២ | អ្នកដែលយកចិត្ត | នឹងមនុស្សកម្សត់ | ទុរគតក្រីក្រ |
នឹងបានក្តីសុខ | សិរីបវរ | ពេលអាសន្នក្រ | |
ព្រះនឹងរំដោះ | ។ | ||
៣ | ទ្រង់នឹងរក្សា | អាយុសង្ខារ | ឱ្យផុតពីគ្រោះ |
ហើយឱ្យអ្នកនោះ | បានសុខឥតមោះ | មង្គលឥតខ្ចោះ | |
នៅលើផែនដី | ។ | ||
ទ្រង់មិនបណ្តោយ | ឱ្យរូបគេធ្លោយ | ធ្លាក់ទៅក្នុងដៃ | |
ពួកមនុស្សខិលខូច | កោងកាចព្រៃផ្សៃ | ជនពាលចង្រៃ | |
ទាំងនោះបានឡើយ | ។ | ||
៤ | ទ្រង់រក្សាថែ | ថ្នាក់ថ្នមរូបគេ | មិននៅកន្តើយ |
ពេលឈឺចុកចាប់ | នឹងបានធូរស្បើយ | ទ្រង់មិនបណ្តោយ | |
ឱ្យគេគ្រាំគ្រា | ។ | ||
៥ | ខ្ញុំតែងតែនឹក | រាល់ល្ងាចយប់ព្រឹក | នឹកគ្រប់វេលា |
ឱព្រះម្ចាស់អើយ | សូមទ្រង់មេត្តា | ដ្បិតខ្ញុំនេះណា | |
សាងបាបដ៏ធ្ងន់ | ។ | ||
៦ | សត្រូវរបស់ | ខ្ញុំនេះទាំងអស់ | នាំគ្នារិះគន់ |
និយាយអាក្រក់ | រួចគេបែរបន់ | ឱ្យរូបខ្ញុំសូន្យ | |
វិនាសបង់ទៅ | ។ | ||
៧ | អ្នកដែលបានមក | សាកសួរសុខទុក្ខ | ចិត្តគេអាស្រូវ |
គេមកប្រមូល | ដំណឹងមិនត្រូវ | លុះពេលចេញទៅ | |
និយាយបរិហារ | ។ | ||
៨ | អស់អ្នកដែលស្អប់ | និយាយខ្សៀវខ្សឹប | ដាក់គ្រប់គ្នីគ្នា |
ពីទូលបង្គំ | រូបខ្ញុំនេះថា | នឹងរងវេទនា | |
រហូតដល់ក្ស័យ | ។ | ||
៩ | គេពោលឡើងថា | ឈឺមើលមិនជា | រស់នៅធ្វើអ្វី |
គាត់ក្រោកពុំរួច | រស់មិនប្រពៃ | នាំធ្ងន់ផែនដី | |
គួរតែស្លាប់ទៅ | ។ | ||
១០ | សូម្បីមិត្តភក្តិ | ធ្លាប់ស្និទ្ធស្មោះស្ម័គ្រ | ក៏គេមិនត្រូវ |
បែរមកប្រឆាំង | ដូចខ្មាំងសត្រូវ | ធា្លប់ដើររួមផ្លូវ | |
រួមតុអាហារ | ។ | ||
១១ | ព្រះអម្ចាស់អើយ | សូមកុំកន្តើយ | ប្រោសខ្ញុំឱ្យជា |
ខ្ញុំនឹងតបត | ទៅលើពួកវា | សូមទ្រង់ករុណា | |
ឱ្យខ្ញុំសមចិត្ត | ។ | ||
១២ | បើសិនពួកខ្មាំង | លែងមកប្រឆាំង | នោះខ្ញុំនឹកគិត |
ថាព្រះអម្ចាស់ | ស្រឡាញ់ខ្ញុំពិត | ព្រោះបច្ចាមិត្ត | |
ត្រូវបរាជ័យ | ។ | ||
១៣ | ព្រះអង្គជួយខ្ញុំ | ផុតអស់ទុក្ខធំ | រោគាទាំងឡាយ |
បានជាទាំងស្រុង | ទាំងប្រទានឱ្យ | ខ្ញុំគង់ជាមួយ | |
ព្រះអង្គតទៅ | ។ | ||
១៤ | សូមលើកព្រះម្ចាស់ | ខ្ពង់ខ្ពស់ខ្លាំងណាស់ | មិនដែលអាស្រូវ |
ជាព្រះរបស់ | អ៊ីស្រាអែលតទៅ | ព្រះអង្គគង់នៅ | |
អង្វែងរៀងអើយ | ។ |