២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ |
៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
| មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ |
៥ | ជនណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
| មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ |
៦ | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
| ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ |
| ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | |
| គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ |
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ |
៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
| ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ |
៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហឫទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
| ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ |
១១ | ខ្ញុំមិនលាក់ទេក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
| ព្រះហឫទ័យនៃព្រះអម្ចាស់ | ដែលបានសង្គ្រោះទូលបង្គំ | ។ |
| រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀនក្នុងប្រជុំ | |
| ពីព្រះហឫទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា | ។ |
១២ | បពិត្រព្រះម្ចាស់តែងអាណិត | អាសូរពេកពិតករុណា | |
| ខ្ញុំមិនឈប់ទេថ្លែងវាចា | ពីព្រះមេត្តាដ៏ស្មោះត្រង់ | ។ |
១៣ | ទុក្ខលំបាកច្រើនឥតគណនា | រួមរឹតអាត្មាមិនរេរង់ | |
| កំហុសខ្ញុំផ្ទាល់តាមញុះញង់ | ឥតមានបង្អង់គ្មានប្រណី | ។ |
| ធ្វើឱ្យរូបខ្ញុំប្រែងងឹត | មើលមិនឃើញពិតសព្វអ្វីៗ | |
| កំហុសខ្ញុំមានច្រើនពេកក្រៃ | ច្រើនជាងសរសៃសក់ទៅទៀត | ។ |
១៤ | ឱព្រះអម្ចាស់សូមរំដោះ | រូបខ្ញុំឱ្យរស់កុំបីឃ្លាត | |
| យាងមកសង្គ្រោះកុំរវាត | ជួយប្រោសម្តងទៀតឱ្យបានរស់ | ។ |
១៥ | ឱ្យអ្នកដែលចង់ដកជីវិត | ជួបភាពងងឹតរងទុក្ខទោស | |
| សប្បាយព្រោះឃើញខ្ញុំរងគ្រោះ | បាក់មុខអាប់យសដកខ្លួនថយ | ។ |
១៦ | សូមឱ្យអស់អ្នកដែលពេបជ្រាយ | ចំអកមើលងាយជាញឹកញយ | |
| ត្រូវអាម៉ាស់មុខទាំងមុខក្រោយ | រួចហើយសូមឱ្យបរាជ័យ | ។ |
១៧ | រីឯអស់អ្នកដែលស្វែងស្វះ | រកព្រះអម្ចាស់បានរីករាយ | |
| ថ្លែងឥតឈប់ឈរអរក្អាកក្អាយ | យើងខ្ញុំឱនកាយថ្កើងព្រះអង្គ | ។ |
១៨ | រូបខ្ញុំជាមនុស្សក្រីក្រពិត | តែព្រះគូរគិតខ្ញុំឥតហ្មង | |
| ព្រះអង្គតែងតែជួយចម្លង | សង្គ្រោះសណ្តោងមិនដែលខាន | ។ |