Skip to content
ទំនុកតម្កើងលេខ ៣៦ (៣៥) បទកាកគតិ
២ | ខ្ញុំនឹកឃើញអស់ | ពាក្យពោលទ្រគោះ | របស់ជនពាល |
| ក្នុងពេលបះបោរ | ចាក់រុកឆ្កឹះឆ្កៀល | ប្រមាថតិះដៀល |
| | មិនកោតខ្លាចព្រះ | ។ |
៣ | គេពោលបញ្ចើច | បញ្ចើសំណើច | ថាខ្លួនគ្រាន់ណាស់ |
| មិនទទួលដឹង | ថាមានកំហុស | អំពើបាបនោះ |
| | គួរស្អប់ពេកក្រៃ | ។ |
៤ | គេពោលអាក្រក់ | ពាក្យភូតកុហក | បោកប្រាសរាល់ថ្ងៃ |
| គេលែងស្គាល់ខុស | ស្គាល់ត្រូវជាអ្វី | ពាលាអប្រីយ៍ |
| | ប្រព្រឹត្តយង់ឃ្នង | ។ |
៥ | ពេលគេនិន្ទ្រា | ក៏គេនាំគ្នា | រិះគិតគម្រោង |
| អំពើអាក្រក់ | មិនព្រមលះបង់ | មានៈមិនត្រង់ |
| | ដើរផ្លូវមិនល្អ | ។ |
៦ | បពិត្រព្រះម្ចាស់ | ហឫទ័យល្អណាស់ | ខ្ពង់ខ្ពស់ស្មោះសរ |
| សប្បុរសស្មោះស្ម័គ្រ | ដោយមេត្តាធម៌ | ខ្ពស់ស្មើព្ធដ៏ |
| | វេហាស៍អាកាស | ។ |
៧ | ព្រះហឫទ័យ | សុចរិតប្រពៃ | ត្រចង់ត្រចះ |
| តម្រិះព្រះអង្គ | ជ្រាលជ្រៅខ្លាំងណាស់ | ទ្រង់ជាអម្ចាស់ |
| | សង្គ្រោះមនុស្សសត្វ | ។ |
៨ | បពិត្រព្រះម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាអាណិត |
| ហឫទ័យព្រះអង្គ | ខ្ពង់ខ្ពស់ពេកក្តាត់ | ទាំងមនុស្សទាំងសត្វ |
| | ជ្រកក្រោមបារមី | ។ |
៩ | ព្រះអង្គបានផ្តល់ | អាហារស្កប់ស្កល់ | ឱ្យជនប្រុសស្រី |
| ពីព្រះដំណាក់ | មានម្ហូបចំណី | ហូរហៀរពេកក្រៃ |
| | ឆីតាមសប្បាយ | ។ |
១០ | ទ្រង់ជាប្រភព | ជីវិតសព្វគ្រប់ | ទាំងរូបទាំងកាយ |
| ឱ្យខ្ញុំមានភ្នែក | មើលឃើញវែងឆ្ងាយ | ពន្លឺពណ្ណរាយ |
| | របស់ព្រះអង្គ | ។ |
១១ | សូមទ្រង់ករុណា | ផ្តល់ក្តីមេត្តា | ដល់អ្នកទៀងត្រង់ |
| សម្តែងហឫទ័យ | សុចរិតត្រចង់ | ដល់អស់អ្នកផង |
| | ស្គាល់ទ្រង់តទៅ | ។ |
១២ | សូមកុំឱ្យមនុស្ស | កោងកាចទុយ៌ស | មិនដឹងខុសត្រូវ |
| ព្រមទាំងជនពាល | អាក្រក់ឃោរឃៅ | បណ្តេញខ្ញុំទៅ |
| | ឆ្ងាយពីព្រះអង្គ | ។ |
១៣ | ជនដែលប្រព្រឹត្ត | អំពើទុច្ចរិត | ចិត្តវៀចមិនត្រង់ |
| ត្រូវបរាជ័យ | មិនអាចស្រោចស្រង់ | ទោះបីជាចង់ |
| | ក៏ងើបពុំរួច | ។ |