Skip to content
ទំនុកតម្កើងលេខ ៣៤ (៣៣) បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា |
| | ឈប់ឈរសោះឡើយ | ។ |
៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
| ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ |
| | អំណរខ្លាំងក្លា | ។ |
៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
| ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា |
| | តម្កើងព្រះអង្គ | ។ |
៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
| ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង |
| | ឆ្លងផុតទាំងអស់ | ។ |
៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
| ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ |
| | មិនខកចិត្តឡើយ | ។ |
៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ |
| | ផុតពីគ្រោះកាច | ។ |
៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
| រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច |
| | ផុតពីទុក្ខភ័យ | ។ |
៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
| ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី |
| | មានជ័យមង្គល | ។ |
១០ | ឱប្រជារាស្រ្ត | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
| ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ |
| | ឬខ្វះខាតអ្វី | ។ |
១១ | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
| តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី |
| | សុខសាន្តតទៅ | ។ |
១២ | ឱកូនចៅអើយ | កុំនៅព្រងើយ | ស្តាប់ខ្ញុំប្រដៅ |
| ឱ្យចេះគោរព | ដរាបតទៅ | កុំធ្វើល្ងង់ខ្លៅ |
| | ត្រូវកោតខ្លាចព្រះ | ។ |
១៣ | តើមាននរណា | ចង់បានសង្ខារ | យឺនយូរត្រចះ |
| មានអ្វីគ្រប់យ៉ាង | មិនខ្វះទាស់សោះ | ហើយចង់នៅរស់ |
| | សុខសាន្តឬទេ? | ។ |
១៤ | ចូរទប់អណ្តាត | កាន់ចិត្តឱ្យស្អាត | កុំពោលវៀចវេរ |
| និយាយកុហក | បោកបញ្ឆោតគេ | ឬក៏ដៀលជេរ |
| | នាំឱ្យអាស្រូវ | ។ |
១៥ | ចូរងាកចេញឆ្ងាយ | អំពើអន្តរាយ | អាក្រក់ជាផ្លូវ |
| សាងអំពើល្អ | ខំស្វែងរកទៅ | សុខសាន្តទុកនៅ |
| | យ៉ាងអស់ពីចិត្ត | ។ |
១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
| ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត |
| | រាល់ទិនទិវា | ។ |
១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
| នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា |
| | នឹកនាដល់ឡើយ | ។ |
១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
| ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ |
| | ផុតគ្រោះទាំងឡាយ | ។ |
១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
| ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ |
| | ផុតទុក្ខរីងរៃ | ។ |
២០ | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
| ប៉ុន្តែព្រះម្ចាស់ | តែងជួយលកលៃ | រំដោះផុតភ័យ |
| | បានសុខគ្រប់គ្រា | ។ |
២១ | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា |
| ដល់មនុស្សសុចរិត | គ្រប់ៗអាត្មា | គ្មានឆ្អឹងមួយណា |
| | ត្រូវបាក់បែកឡើយ | ។ |
២២ | អំពើអាក្រក់ | ខ្មួលខ្មៅកខ្វក់ | នាំឱ្យគេព្រួយ |
| រហូតដល់ស្លាប់ | មិនមានអ្នកជួយ | គ្មានអ្នកលើកស្ទួយ |
| | ដល់ក្ស័យជីវិត | ។ |
| អ្នកដែលប្រឆាំង | ប្រយុទ្ធតតាំង | នឹងមនុស្សសុចរិត |
| តែងតែទទួល | ទុក្ខទោសពិតៗ | ក្នុងមួយជីវិត |
| | មិនមានខកខាន | ។ |
២៣ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
| បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន |
| | សុខផុតទុក្ខទោស | ។ |