Skip to content
ទំនុកតម្កើងលេខ ៣៣ (៣២) បទព្រហ្មគីតិ
១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
| មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ |
២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ |
៣ | ចូរច្រៀងទំនុកថ្មី | ទាំងតន្ត្រីកុំជិនណាយ | |
| សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ | ។ |
៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ |
៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ |
| ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | |
| ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ |
៦ | ផ្ទៃមេឃហ្វូងតារា | កើតដោយសារបន្ទូលច្បាស់ | |
| ដោយបញ្ជារបស់ | ព្រះជាអម្ចាស់នៃយើង | ។ |
៧ | ព្រះអង្គបានធ្វើឱ្យ | សមុទ្រថយផ្តុំគ្នាឡើង | |
| រួចទ្រង់ក៏បង្ខាំង | សមុទ្រគាំងមួយកន្លែង | ។ |
៨ | សូមឱ្យមនុស្សទាំងអស់ | ដែលនៅរស់កោតស្ញប់ស្ញែង | |
| ព្រះមានឫទ្ធិក្រៃលែង | គួរស្ញប់ស្ញែងកោតព្រះអង្គ | ។ |
៩ | ដ្បិតពេលមានបន្ទូល | អ្វីមកមូលមិនរេរង់ | |
| តាមបង្គាប់ព្រះអង្គ | សព្វអ្វីផងមានទាំងអស់ | ។ |
១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
| កម្រោងការរបស់ | ជនទាំងនោះត្រូវរលាយ | ។ |
១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
| កម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ |
១២ | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួយតែសុខគ្រប់គ្រា | ។ |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | |
| ជារាស្រ្តផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ |
១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
| ទតមើលពីលើមក | ឃើញមនុស្សយើងទាំងអស់ | ។ |
១៤ | ពីព្រះរាជដំណាក់ | ល្អសមសក្តិឥតមានទាស់ | |
| ទតមើលជនទាំងអស់ | ដែលនៅរស់លើផែនដី | ។ |
១៥ | គឺពិតជាព្រះអង្គ | ដែលបង្កើតចិត្តប្រុសស្រី | |
| ទ្រង់ពិនិត្យរំពៃ | មើលសព្វអ្វីដែលគេធ្វើ | ។ |
១៦ | ពុំដែលមានស្តេចណា | ឈ្នះដោយសារទ័ពពូកែ | |
| ហើយក៏ពុំមានដែរ | អ្នកពូកែដោយកម្លាំង | ។ |
១៧ | ឯសេះចេះប្រយុទ្ធ | ស្ទាត់បំផុតធ្វើចម្បាំង | |
| ទោះបីវាក្លាខ្លាំង | ក៏នៅគាំងមិនអាចឈ្នះ | ។ |
១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
| អ្នកពឹងលើអម្ចាស់ | ដ៏សប្បុរសមានមេត្តា | ។ |
១៩ | ព្រះអង្គបានសង្គ្រោះ | ឱ្យគេរស់មានសង្ខារ | |
| ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ |
២០ | យើងសូមផ្ញើជីវិត | លើព្រះពិតឥតខកខាន | |
| ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ |
២១ | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ | |
| សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត | ។ |
២២ | សូមព្រះជាអម្ចាស់ | សម្តែងព្រះទ័យវិសុទ្ធ | |
| មេត្តាខ្ពស់បំផុត | កាយជីវិតផ្ញើព្រះអង្គ | ។ |