ទំនុកតម្កើងលេខ ១៥ (១៤) បទព្រហ្មគីតិ
១ | បពិតព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ | |
២ | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
អំពើសុចរិត | និយាយពិតជាដរាប | ។ | |
៣ | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | ||
ក៏គេមិនបង្អង់ | គេគោរពពាក្យសម្តី | ។ | |
៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
មិនចង់បានកំរៃ | ច្រើនតិចក្តីគេមិនយក | ។ | |
អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ | ។ |