២ | ឱ! ព្រះអម្ចាស់សូមជួយផង | មនុស្សច្រើនកន្លងសឹងលែងមាន | |
| ក្នុងចំណោមមនុស្សរាប់សែនលាន | បាត់បង់អស់គ្មានអ្នកត្រង់ស្មោះ | ។ |
៣ | ម្នាក់ៗគិតតែមួលបង្កាច់ | ដាក់គ្នាមិនដាច់ឥតឈប់សោះ | |
| ពាក្យគេនិយាយស្ទើរទាំងអស់ | សុទ្ធតែបញ្ជោះបញ្ចើចគ្នា | ។ |
៤ | សូមព្រះអម្ចាស់បំបិទមាត់ | ដែលពោលបញ្ចើចកុំរួញរា | |
| និងកាត់អណ្តាតដែលមុសា | និយាយឫស្យាយ៉ាងព្រហើន | ។ |
៥ | ពួកគេពោលថា«ដោយសារមាត់ | របស់យើងពិតអ្វីក៏បាន | |
| ជោគជ័យដរាបឥតស្រាកស្រាន្ត | គ្មាននរណាហ៊ានត្រួតលើយើង» | ។ |
៦ | ពេលព្រះអង្គឃើញគេជាន់ជិះ | ជនទុរគតនេះនៅនឹងជើង | |
| និងឮសម្រែកអ្នកក្រផង | ដែលទទួលរងទុក្ខលំបាក | ។ |
| ព្រះអម្ចាស់មានបន្ទូលថា | «ឥឡូវនេះណាកុំកំសាក | |
| យើងក្រោកឡើងមកជួយអស់អ្នក | ដែលមនុស្សគម្រក់គេមើលងាយ » | ។ |
៧ | បន្ទូលរបស់ព្រះអម្ចាស់ | គួរទុកចិត្តណាស់ពេញអង្គកាយ | |
| បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយ | ដែលដុតរំលាយប្រាំពីរដង | ។ |
៨ | ព្រះអម្ចាស់ដែលគ្រប់គ្រងថែ | ព្រះអង្គតែងតែធ្វើឥតឆ្គង | |
| តាមព្រះបន្ទូលគ្មានសៅហ្មង | ជានិច្ចសព្វដងប្រពៃពិត | ។ |
៩ | ទោះបីជនពាលដើរក្រឡឹង | ទោះបីមនុស្សប្រឹងតែប្រព្រឹត្ត | |
| អំពើទុយ៌សច្រើនឥតគិត | ព្រះអង្គនៅជិតការពារខ្ញុំ | ។ |