២ | បពិត្រព្រះម្ចាស់ជាទីពឹង | ទូលបង្គំនឹងលើកតម្កើង | |
| និទានពីការអស្ចារ្យឡើង | មានទាំងប៉ុន្មានឱ្យគេស្តាប់ | ។ |
៣ | ព្រោះតែព្រះអង្គខ្ញុំត្រេកអរ | រីករាយសាទរជាដរាប | |
| បពិត្រព្រះអង្គខ្ពស់ឥតប្រៀប | សូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ | ។ |
៤ | ពួកខ្មាំងសត្រូវដកខ្លួនថយ | សូមព្រះអង្គជួយទូលបង្គំ | |
| ឱ្យវាជំពប់ជើងដួលគ្រាំ | វិនាសនៅចំពោះព្រះភក្ត្រ | ។ |
៥ | ទ្រង់រកយុត្តិធម៌ល្អថ្លៃថ្លា | ឱ្យគេឃើញថារូបខ្ញុំជាក់ | |
| គ្មានទោសពៃរ៍អ្វីគួរចាប់ថ្នាក់ | ក្នុងព្រះឋានៈជាចៅក្រម | ។ |
៦ | ព្រះអង្គគំរាមសាសន៍នានា | ពួកមនុស្សពាលាវិនាសព្រម | |
| កេរ្តិ៍ឈ្មោះពួកគេត្រូវរលំ | ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ | ។ |
៧ | ពួកខ្មាំងសត្រូវនឹងខ្ចាត់ខ្ចាយ | វិនាសអន្តរាយច្រើនកប្បកល្ប | |
| ទីក្រុងនានារលាយខ្សុល | គ្មានគេនឹកដល់ឃើញទៀតឡើយ | ។ |
៨ | ព្រះជាអម្ចាស់ឡើងគ្រងរាជ្យ | ពេញដោយអំណាចសុខឥតស្បើយ | |
| ឡើងគ្រងនៅលើបល្ល័ង្កហើយ | ដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ | ។ |
៩ | ព្រះអង្គគ្រប់គ្រងលើផែនដី | ប្រកបដោយក្តីសុចរិតថ្លា | |
| ទ្រង់វិនិច្ឆ័យទោសប្រជា | យុត្តិធម៌ឥតរាមិនអាស្រូវ | ។ |
១០ | សូមព្រះអម្ចាស់ជាបន្ទាយ | ការពាររាងកាយអ្នកដែលត្រូវ | |
| គេជិះគេជាន់កប់សែនជ្រៅ | សូមការពារនៅពេលអាសន្ន | ។ |
១១ | សូមឱ្យអស់អ្នកដែលស្គាល់ព្រះ | នាមព្រះអម្ចាស់ឆាប់រួសរាន់ | |
| ទុកចិត្តព្រះអង្គជាបន្ទាន់ | ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ | ។ |
១២ | ចូរនាំគ្នាច្រៀងលើកតម្កើង | ព្រះអម្ចាស់យើងដែលគង់កើយ | |
| នៅក្រុងស៊ីយ៉ូនណាអ្នកអើយ | ប្រកាសប្រាប់ហើយជនទាំងឡាយ | ។ |
១៣ | ដ្បិតព្រះអង្គដាក់ទោសអ្នកដែល | សម្លាប់គេក្រែលឥតសោកស្តាយ | |
| ព្រះអង្គមិនភ្លេចក្តីអន្តរាយ | សម្រែកជិតឆ្ងាយជនរងគ្រោះ | ។ |
១៤ | សូមព្រះមេត្តាទូលបង្គំ | ទតមករូបខ្ញុំដែលជាមនុស្ស | |
| រងទុក្ខលំបាកស្ទើរមិនរស់ | ព្រោះខ្មាំងទុយ៌សមកពាធា | ។ |
១៥ | ទូលបង្គំសរសើរលើកតម្កើង | ព្រះអង្គគ្រប់យ៉ាងនៅមាត់ទ្វារ | |
| ទីក្រុងស៊ីយ៉ូនរាល់ទិវា | សប្បាយគ្រប់គ្នាអរពេកពន់ | ។ |
១៦ | ប្រជាជាតិនានាធ្លាក់ទៅ | ក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់ | |
| ជើងជាប់អន្ទាក់យ៉ាងទារុណ | ដែលពួកគេបានដាក់បង្កប់ | ។ |
១៧ | ព្រះជាអម្ចាស់បានសម្តែង | ឱ្យដល់គេឯងបានស្គាល់សព្វ | |
| ព្រះអង្គកាត់ទោសមិនឈរឈប់ | ឱ្យពួកគេជាប់អន្ទាក់ខ្លួន | ។ |
១៨ | សូមឱ្យពពួកជនអាក្រក់ | ជនជាតិកខ្វក់ទាំងប៉ុន្មាន | |
| ដែលគេបំភ្លេចម្ចាស់ថ្កើងថ្កាន | វិលរកទីស្ថានមនុស្សស្លាប់ចុះ | ។ |
១៩ | ព្រះអង្គមិនភ្លេចជនក្រក្រី | នៅលើផែនដីនេះទាំងអស់ | |
| ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះ | អ្នកវេទនានោះមិនសូន្យឡើយ | ។ |
២០ | សូមកុំឱ្យមនុស្សលោកមានជ័យ | សូមវិនិច្ឆ័យកុំកន្តើយ | |
| ដាក់ទោសប្រជាជាតិនោះហើយ | នៅជិតបង្កើយព្រះភក្ត្រទ្រង់ | ។ |
២១ | សូមព្រះអម្ចាស់ធ្វើឱ្យគេ | តក់ស្លុតឥតរេខ្វះទីពឹង | |
| ឱ្យជាតិទាំងឡាយបានយល់ដឹង | ថារូបគេហ្នឹងមនុស្សធម្មតា | ។ |