២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
| សង្គ្រោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ |
៣ | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
| នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ |
៤ | ឱ! ព្រះអម្ចាស់ទូលបង្គំ | ប្រសិនបើខ្ញុំបានប្រព្រឹត្ត | |
| ដូចពាក្យគេថាដោយគ្មានគិត | ប្រឡាក់ដាមដិតក្តីកខ្វក់ | ។ |
៥ | ប្រសិនបើទូលបង្គំបាន | ប្រព្រឹត្តសាមាន្យចិត្តអាក្រក់ | |
| តបនឹងមិត្តភក្តិដោយគម្រក់ | រឹបអូសលួចឆក់យកទ្រព្យា | ។ |
៦ | សូមឱ្យសត្រូវខ្មាំងដេញទាន់ | និងឱ្យគេជាន់ឈ្លីប្រហារ | |
| ព្រមទាំងកិត្តិយសខ្ញុំនេះណា | ទម្លាក់អាត្មាក្នុងភក់ចុះ | ។ |
៧ | ឱ! ព្រះអម្ចាស់សូមតើនឡើង | ពិរោធឱ្យប៉ើងតបចំពោះ | |
| អំពើឃោរឃៅសត្រូវនេាះ | ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ | ។ |
៨ | សូមឱ្យប្រជាជាតិនានា | ចោមរោមនាំគ្នាមកត្រងត្រាប់ | |
| ជុំវិញព្រះអង្គល្អគួរគាប់ | លើអស់មនុស្សសព្វសត្វនានា | ។ |
៩ | ព្រះអង្គជាចៅក្រមវិនិច្ឆ័យ | ប្រជាប្រុសស្រីគ្រប់អង្គា | |
| ព្រះអម្ចាស់អើយសូមមេត្តា | រូបខ្ញុំនេះណាអ្នកស្លូតត្រង់ | ។ |
១០ | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
| បពិត្រព្រះដ៏សុចរិតថ្កើង | ព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស | ។ |
១១ | ព្រះអង្គជាខែលការពារខ្ញុំ | ទ្រង់ជួយឧបត្ថម្ភនិងសង្គ្រោះ | |
| អ្នកដែលមានចិត្តទៀងត្រង់ស្មោះ | បានភ្លឺត្រចះត្រចង់ជាក់ | ។ |
១២ | ព្រះម្ចាស់ជាចៅក្រមសុចរិត | ព្រះអង្គតែងគិតដាក់ទោសអ្នក | |
| ប្រព្រឹត្តអាក្រក់ឥតមានអាក់ | គ្មាននរណាម្នាក់រួចខ្លួនទេ | ។ |
១៣ | ជនអាក្រក់មិនដូរគំនិត | សំលៀងកាំបិតដាវរិះរេ | |
| យិតធ្នូប្រុងបាញ់ប្រហារគេ | ព្រៃផ្សៃម៉្លេះទេជនអប្រីយ៍ | ។ |
១៤ | គេនឹងរៀបចំអាវុធស្នា | ដើម្បីប្រហារអ្នកដទៃ | |
| ព្រមទាំងត្រៀមបាញ់ព្រួញភ្លើងជ័យ | សម្លឹងរំពៃចាំជាស្រេច | ។ |
១៥ | អ្នកណាគិតតែពីប្រព្រឹត្ត | អំពើទុច្ចរិតមួលបង្កាច់ | |
| សាងរឿងឧក្រិដ្ឋជាចាំបាច់ | ចូលចិត្តសម្រេចរឿងបោកប្រាស | ។ |
១៦ | រីអ្នកដែលខំជីករណ្តៅ | ឱ្យកាន់តែជ្រៅអ្នកនោះច្បាស់ | |
| នឹងធ្លាក់ខ្លួនឯងប្រាកដណាស់ | ព្រោះខ្លួនគេនោះជីកកកាយ | ។ |
១៧ | អំពើទុច្ចរិតដែលគេបាន | ធ្វើមិនស្រាកស្រាន្តមិនជិនណាយ | |
| អំពើឃោរឃៅនាំអន្តរាយ | ធ្លាក់លើរូបកាយក្បាលគេពិត | ។ |
១៨ | ខ្ញុំនឹងសរសើរតម្កើងព្រះ | អម្ចាស់មានហឫទ័យសុចរិត | |
| ខ្ញុំនឹងច្រៀងលើកតម្កើងឫទ្ធិ | ព្រះនាមបរិសុទ្ធខ្ពស់ឧត្តម | ។ |