ទំនុកតម្កើងលេខ ៥ បទព្រហ្មគីតិ
២ | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
ស្តាប់សព្ទខ្ញុំវាចា | ខ្ញុំឈឺផ្សារពន់ពេកក្រៃ | ។ | |
៣ | ឱ! ព្រះជាអម្ចាស់ | ទ្រង់ជាព្រះមហាក្សត្រថ្លៃ | |
សូមយកព្រះហឫទ័យ | នឹងសម្រែកទូលបង្គំ | ។ | |
៤ | នាពេលអារុណរះ | ព្រះអម្ចាស់សណ្តាប់ខ្ញុំ | |
ដែលចូលមកគាល់សុំ | ពីព្រលឹមមិនទៅណា | ។ | |
៥ | ទ្រង់មិនសព្វព្រះទ័យ | អំពើព្រៃផ្សៃឫស្យា | |
ជនអាក្រក់មុសា | ក្បែរភក្ត្រាព្រះអង្គឡើយ | ។ | |
៦ | ព្រះអង្គមិនចង់ឃើញ | ជនព្រហើនចូលកៀកកើយ | |
មិនសព្វព្រះទ័យឡើយ | ជនណាហើយធ្វើអាក្រក់ | ។ | |
៧ | អស់អ្នកបង្ហូរឈាម | អស់អ្នកបៀមល្បិចកខ្វក់ | |
ពួកអ្នកភូតកុហក | បោកវីវក់វិនាសបង់ | ។ | |
៨ | រីឯទូលបង្គំ | ចូលក្នុងដំណាក់ព្រះអង្គ | |
ដោយព្រះហឫទ័យទ្រង់ | សប្បុរសខ្លាំងអស្ចារ្យ | ។ | |
រូបខ្ញុំសូមឱនក្រាប | បង្គំទាបទាំងកាយា | ||
តម្រង់ទៅវិហារ | ដ៏វិសុទ្ធទាំងកោតខ្លាច | ។ | |
៩ | ឱ! ព្រះជាអម្ចាស់ | មនុស្សច្រើនណាស់ឃ្លាំព្រឹកល្ងាច | |
សូមនាំឱ្យខ្ញុំអាច | ធ្វើតាមរាជហឫទ័យផង | ។ | |
សូមជួយពង្រាបផ្លូវ | ខ្ញុំដើរទៅឱ្យបានត្រង់ | ||
ជាផ្លូវនៃព្រះអង្គ | នាំតម្រង់ខ្ញុំតទៅ | ។ | |
១០ | អ្នកទាំងនោះស្រដី | ពាក្យគ្មានន័យមិនត្រឹមត្រូវ | |
អណ្តាតគ្រលាស់នូវ | ពាក្យអាស្រូវដោយពិសពុល | ។ | |
១១ | ឱ! ព្រះជាម្ចាស់អើយ | សូមកុំឱ្យមានយោគយល់ | |
ឱ្យវិនាសគ្មានសល់ | ដោយគម្រោងការផងខ្លួន | ។ | |
ពួកគេបានប្រព្រឹត្ត | រឿងទុច្ចរិតច្រើនផ្ទួនៗ | ||
ប្រឆាំងនឹងក្សត្រខ្លួន | ល្មមសមសួនកាត់កាល់ចុះ | ។ | |
១២ | រីឯអ្នកជ្រកកោន | ដោយថ្វាយខ្លួនសុំរួមរស់ | |
ក្រោមបារមីសន្តោស | សូមសង្គ្រោះថែរក្សា | ។ | |
១៣ | បពិត្រព្រះអម្ចាស់ | ប្រាកដណាស់មានមេត្តា | |
ប្រទានពរថ្លៃថ្លា | ដល់មនុស្សម្នាដែលសុចរិត | ។ | |
ហឫទ័យករុណា | ប្រៀបឧបមាខែលជុំជិត | ||
ការពារជនសុចរិត | ឱ្យរួចផុតក្តីសៅហ្មង | ។ |