២ | ឱព្រះអម្ចាស់ថ្លៃបវរ | ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ | |
| ពេលទូលបង្គំអង្វរសុំ | សូមតបមកខ្ញុំកុំបង្អង់ | ។ |
| ពេលយើងខ្ញុំមានទុក្ខធុរៈ | ព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង | |
| យើងបានធូរស្បើយផុតសៅហ្មង | សូមសណ្តាប់ផងដោយមេត្តា | ។ |
៣ | តើពួកមនុស្សទាំងអស់នោះ | ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា | |
| ហើយចូលចិត្តអ្វីមិនបានការ | និយាយមុសាដល់ណាទៀត ? | ។ |
៤ | ត្រូវដឹងថាព្រះជាអម្ចាស់ | តែងប្រណីប្រោសមិនរវាត | |
| ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត | ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច | ។ |
៥ | ចូរស្អប់អំពើណាអាក្រក់ | ស្មោកគ្រោកកខ្វក់មានកលល្បិច | |
| កុំប្រព្រឹត្តបាបទោះច្រើនតិច | ពេលដេកកុំភ្លេចពិចារណា | ។ |
៦ | ថ្វាយយញ្ញបូជាតាមវិន័យ | ពឹងផ្អែកក្សត្រថ្លៃគ្រងលោកា | |
| លះបង់ឱ្យអស់ក្តីមុសា | ថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់ | ។ |
៧ | មានមនុស្សជាច្រើនតែងពោលថា | តើមាននរណានាំតម្រង់ | |
| សុភមង្គលដ៏ត្រចង់ | ឱ្យយើងខ្ញុំផងសូមទតចុះ | ។ |
៨ | ព្រះអង្គបានដាក់ក្តីអំណរ | សប្បាយអបអរចិត្តស្រស់បស់ | |
| ជាងពេលប្រមូលផលទាំងអស់ | និងពេលច្រូតបេះផលផ្លែផ្កា | ។ |
៩ | ពេលទូលបង្គំចូលដំណេក | ទូលបង្គំដេកស្កប់កាយា | |
| ព្រះអង្គឱ្យមនុស្សក្នុងលោកា | បានសុខរមនាតទៅអើយ | ។ |