ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៣៤

ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ

1 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់
ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌អង្គ​នា​ពេល​យប់​អើយ
ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
2 ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
3 សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
និង​ផែន‌ដី
ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!។