ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៣១

ទូល‌បង្គំ​មាន​ចិត្ត​ស្ងប់

1 បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​គ្មាន​ចិត្ត​អំនួត
ឬ​វាយ‌ឫក​ខ្ពស់​ទេ
ទូល‌បង្គំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ
ហួស​ពី​សមត្ថ‌ភាព​របស់​ទូល‌បង្គំ​ឡើយ។
2 ផ្ទុយ​ទៅ​វិញ ទូល‌បង្គំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់
ទូល‌បង្គំ​មាន​ចិត្ត​ស្ងប់
ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ
គឺ​ទូល‌បង្គំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត
នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។
3 អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់​កល្ប‌ជានិច្ច!