ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១១៧

ពាក្យ​សរសើរ​តម្កើង​សកល

1 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ប្រជា‌រាស្ដ្រ​ទាំង​ប៉ុន្មាន​អើយ
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
2 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ
ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
ចំពោះ​យើង​រហូត​ត​ទៅ។
ហាលេ‌លូយ៉ា!