ជំពូក ៨

កុល‌សម្ព័ន្ធ​បេនយ៉ាមីន

1 លោក​បេនយ៉ាមីន​បង្កើត​បាន​បេឡា ជា​កូន​ច្បង បន្ទាប់​មក អាសបែល​ជា​កូន​ទី​ពីរ អហារ៉ា​ជា​កូន​ទី​បី 2 ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។ 3 កូន​របស់​លោក​បេឡា​មាន​អាដដារ កេរ៉ា អប៊ីហ៊ូដ 4 អប៊ីសួ ណាម៉ាន អហ៊ូអា 5 កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម។
6 រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់ 7 មាន​ណាម៉ាន អហ៊ីយ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។
8 លោក​សាហា‌រ៉ាអ៊ីម​បាន​លែង‌លះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក គាត់​បង្កើត​បាន​កូន​ចៅ​នៅ​ស្រុក​ម៉ូអាប់ 9 ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីប៊ីយ៉ា ម៉ាសា ម៉ាលកាំ 10 យេអ៊ូស សាគីយ៉ា និង​មៀរម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។ 11 លោក​សាហា‌រ៉ាអ៊ីម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ីធូប និង​អែលប៉ាអាល។ 12 កូន​របស់​លោក​អែលប៉ាអេល មាន​អេប៊ែរ មីសាម និង​សេមែរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។
13 លោក​បេរីយ៉ា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ា‌ឡូន បាន​វាយ​អ្នក​ក្រុង​កាថ​ឲ្យ​បាក់​ទ័ព។
14-16 កូន​របស់​លោក​បេរីយ៉ា​មាន អហ៊ីយ៉ូ សាសាក់ យេរេម៉ូត សេបាឌីយ៉ា អរ៉ាដ អេឌែរ មីកាអែល យីសផា និង​យ៉ូហា។
17-18 កូន​របស់​លោក​អែលប៉ាអាល​មាន សេបាឌីយ៉ា មេស៊ូឡាម ហ៊ីសគី ហេប៊ែរ យីសមេរ៉ាយ យីសលីយ៉ា និង​យ៉ូបាប់។
19-21 កូន​របស់​លោក​ស៊ីម៉ៃ​មាន យ៉ាគីម ស៊ីករី សាប់ឌី អេលី‌យេណាយ ស៊ីលតាយ អេលីអែល អដាយ៉ា បេរ៉ាយ៉ា និង​ស៊ីមរ៉ាត។
22-25 កូន​របស់​លោក​សាសាក់​មាន​យីសផន អេប៊ែរ អេលីអែល អាបដូន ស៊ីករី ហាណន ហាណានីយ៉ា អេឡាំ អាន់តូ‌ទីយ៉ា យីបដេយ៉ា និង​ពេនូអែល។
26-27 កូន​របស់​លោក​យេរ៉ូហាំ​មាន​សាំសេរ៉ាយ សេហារីយ៉ា អតាលីយ៉ា យ៉ារេស៊ីយ៉ា អេលីយ៉ា និង​ស៊ីករី។
28 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូ‌សាឡឹម។
29 អ្នក​សង់​ក្រុង​កាបូន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា 30 កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក សួរ គីស បាល ណាដាប 31 កេឌ័រ អហ៊ីយ៉ូ សេគែរ 32 និង​មីកឡូត ដែល​ជា​ឪពុក​របស់​ស៊ីម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​សាអ៊ូល

33 លោក​នែរ​ជា​ឪពុក​របស់​លោក​គីស​លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សាអ៊ូល ព្រះ‌បាទ​សាអ៊ូល​ជា​បិតា​របស់​សម្តេច​យ៉ូណាថាន ម៉ាលគី-‌ស៊ូអា អប៊ីណាដាប់ និង​អេសបាល។ 34 កូន​របស់​សម្តេច​យ៉ូណាថាន​គឺ មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។ 35 កូន​របស់​លោក​មីកា មាន​ពីតូន មេឡេក តារេអា និង​អខាស។ 36 លោក​អខាស​ជា​ឪពុក​របស់​លោក​យេហូអាដា លោក​យេហូ‌អាដា​ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត​ជា​ឪពុក​របស់​លោក​អាសម៉ាវេ និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា 37 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនេអា លោក​ប៊ីនេអា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​អេលេសា លោក​អេលេសា​ជា​ឪពុក​របស់​លោក​អសេល។ 38 លោក​អសេល​មាន​កូន​ប្រុស​ប្រាំ‌មួយ​នាក់​ឈ្មោះ អាសរីកាំ បូករូ អ៊ីស្មាអែល សារីយ៉ា អូបាឌី និង​ហាណន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។ 39 កូន​របស់​លោក​អេសេក ជា​ប្អូន មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផេលេត​ជា​កូន​ទី​បី។ 40 កូន​របស់​លោក​អ៊ូឡាម​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ‌រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេនយ៉ាមីន។