ជំពូក ១
បញ្ជីរាយនាមបុព្វបុរស
បញ្ជីរាយនាមបុព្វបុរសចាប់ពីលោកអដាំ រហូតដល់លោកអប្រាហាំ
1 លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស 2 លោកអេណុសជាឪពុករបស់លោកកេណន លោកកេណនជាឪពុករបស់លោកម៉ាហាឡាឡេអែល លោកម៉ាហាឡាឡេអែលជាឪពុករបស់លោកយេរ៉េដ 3 លោកយេរ៉េដជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកម៉ាធូសាឡឹម លោកម៉ាធូសាឡឹមជាឪពុករបស់លោកឡាម៉េក 4 លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
5 កូនរបស់លោកយ៉ាផេតមានកូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ុន ទូបាល ម៉េសេក និងទីរ៉ាស។ 6 កូនរបស់លោកកូមែរមានអាសកេណាស រីផាត និងតូការម៉ា។ 7 កូនរបស់លោកយ៉ាវ៉នមានអេលីសា តារសុស គីទីម និងដូដានីម។
8 កូនរបស់លោកហាំមានគូស មីតស្រាអ៊ីម ពូថ និងកាណាន។ 9 កូនរបស់លោកគូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដន។ 10 លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ 11 លោកមីតស្រាអ៊ីមបង្កើតជនជាតិលូឌ ជនជាតិអណាម ជនជាតិលេហាប ជនជាតិណាប់ទូអា 12 ជនជាតិប៉ាទ្រូស៊ី និងជនជាតិកាសលូហា ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ទ័រ។ 13 លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត 14 ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគៀរកាស៊ី 15 ជនជាតិហេវី ជនជាតិអារគី ជនជាតិស៊ីនី 16 ជនជាតិអារវ៉ាដ ជនជាតិសេម៉ារី និងជនជាតិហាម៉ាទី។
17 កូនរបស់លោកសិមមានអេឡាំ អាស្ស៊ួរ អារប៉ាកសាដ លូឌ អារ៉ាម អ៊ូស ហ៊ូល កេទែរ និងម៉េសេក។ 18 លោកអារប៉ាកសាដបង្កើតសេឡា លោកសេឡាបង្កើតហេប៊ែរ។ 19 លោកហេប៊ែរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះពេឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះ យ៉ុកតន។ 20 លោកយ៉ុកតនបង្កើតអាល់-ម៉ូដាដ សេឡេប ហាសាម៉ាវ៉េត យេរ៉ា 21 ហាដូរ៉ាម អ៊ូសាល ឌីកឡា 22 អេបាល អប៊ីម៉ាអែល សេបា 23 អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកតន។
24 លោកសិមជាឪពុករបស់លោកអារប៉ាកសាដ លោកអារប៉ាកសាដជាឪពុករបស់លោកសេឡា 25 លោកសេឡាជាឪពុករបស់លោកហេប៊ែរ លោកហេប៊ែរជាឪពុករបស់លោកពេឡេក លោកពេឡេកជាឪពុករបស់លោករេអ៊ូ 26 លោករេអ៊ូជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកតេរ៉ា 27 លោកតេរ៉ាជាឪពុករបស់លោកអប្រាម ពោលគឺលោកអប្រាហាំ។
បញ្ជីរាយនាមពូជពង្សរបស់លោកអប្រាហាំ
28 កូនរបស់លោកអប្រាហាំមានលោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29 ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អាដបេអែល មីបសាំ 30 មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ តេម៉ា 31 យេទួរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
32 រីឯកូនរបស់នាងកេទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ន យ៉ូកសន ម៉េដន ម៉ាឌីយ៉ាន យីសបាក និងសួអា។ កូនរបស់លោកយ៉ូកសនគឺសេបា និងដេដន។ 33 កូនរបស់លោកម៉ាឌីយ៉ានគឺអេផា អេភែរ ហេណុក អប៊ីដា និងអែលដា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកេទូរ៉ា។
បញ្ជីរាយនាមពូជពង្សរបស់លោកអេសាវ
34 លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35 កូនរបស់លោកអេសាវមានអេលីផាស រេអ៊ូអែល យេអ៊ូស យ៉ាឡាម និងកូរ៉ា។ 36 កូនរបស់អេលីផាសមាន តេម៉ន អូម៉ារ សេផូ កេតាំ កេណាស ទីមណា និងអាម៉ាឡេក។ 37 កូនរបស់រេអ៊ូអែល មានណាហាត់ សេរ៉ា សាំម៉ា និងមីសសា។
38 កូនរបស់លោកសៀរ មានឡូតន សូបាល ស៊ីបូន អណា ឌីសូន អេស៊ែរ និងឌីសន។ 39 កូនរបស់លោកឡូតនមានហូរី និងហេម៉ម។ ប្អូនស្រីរបស់លោកឡូតន ឈ្មោះនាងទីមណា។ 40 កូនរបស់លោកសូបាលមាន អាល់វ៉ន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ កូនរបស់លោកស៊ីបូនមាន អយ៉ា និងអណា។ 41 កូនរបស់លោកអណាគឺ ឌីសូន កូនរបស់លោកឌីសូន មាន ហេមដន អេសបន យីត្រន និងកេរ៉ន។ 42 កូនរបស់លោកអេស៊ែរមាន ប៊ីលហន សាវ៉ន និងយ៉ាកន។ កូនរបស់លោកឌីសនគឺ អ៊ូស និងអរ៉ន។
ស្តេចនៅស្រុកអេដុម
43 មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ 44 ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូស្រា ឡើងគ្រងរាជ្យជំនួស។ 45 ពេលព្រះបាទយ៉ូបាបសោយទិវង្គត ព្រះបាទហ៊ូសាំ ជាអ្នកស្រុកតេម៉ន ឡើងគ្រងរាជ្យជំនួស។ 46 ពេលព្រះបាទហ៊ូសាំសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌីយ៉ាន នៅស្រុកម៉ូអាប់។ 47 ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាស្រេកា ឡើងគ្រងរាជ្យជំនួស។ 48 ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសាអ៊ូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។ 49 ពេលព្រះបាទសាអ៊ូលសោយទិវង្គត ព្រះបាទបាលហាណន ជាបុត្ររបស់លោកអាក់បូរ ឡើងគ្រងរាជ្យជំនួស។ 50 ពេលព្រះបាទបាលហាណនសោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាយ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្តេចមាននាមថា ម៉េហេតាបេអែល ជាបុត្រីរបស់លោកម៉ាត្រេត និងជាចៅរបស់លោកម៉េសេហាប់។
51 បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន លោកទីមណា លោកអាល់វ៉ា លោកយេតេត 52 លោកអូហូលីបាម៉ា លោកអេឡា លោកពីណូន 53 លោកកេណាស លោកតេម៉ន លោកមីបសារ 54 លោកម៉ាកឌីអែល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។