ជំពូក ៦
1 កូនរបស់លោកលេវី មានគែរសូន គើហាត់ និងមេរ៉ារី។ 2 កូនរបស់លោកគែរសូន មានលិបនី និងស៊ីម៉ៃ។ 3 កូនរបស់លោកគើហាត់ មានអាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល។ 4 កូនរបស់លោកមេរ៉ារី មានម៉ាលី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ:
5 កូនចៅរបស់លោកគែរសូនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា 6 យ៉ូអា អ៊ីដូ សេរ៉ា និងយាតរ៉ាយ។
7 កូនចៅរបស់លោកគើហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អមីណាដាប់ កូរេ អាស់សៀរ 8 អែលកាណា អេប៊ីយ៉ាសាប់ អាសសៀរ 9 តាហាត់ អ៊ូរីអែល អ៊ូស៊ីយ៉ា សាអ៊ូល 10 កូនរបស់លោកអែលកាណាគឺ អម៉ាសាយ និងអហ៊ីម៉ូត 11 អែលកាណា សូផាយ ណាហាត់ 12 អេលីយ៉ាប យេរ៉ូហាំ អែលកាណា។ 13 រីឯកូនរបស់លោកសាមូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
14 កូនចៅរបស់លោកមេរ៉ារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាលី លិបនី ស៊ីម៉ាយ អ៊ូសា 15 ស៊ីម៉ា ហាគីយ៉ា អសាយ៉ា។
16 កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 17 មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។ 18 អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកគើហាត់មាន លោកហេម៉ានជាអ្នកចម្រៀង គាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកសាមូអែល 19 លោកសាមូអែលជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកអេលីអែល លោកអេលីអែលជាកូនរបស់លោកតូអា 20 លោកតូអាជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកម៉ាហាត់ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ 21 លោកអម៉ាសាយជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកអសារីយ៉ា លោកអសារីយ៉ាជាកូនរបស់លោកសេផានី 22 លោកសេផានីជាកូនរបស់លោកតាហាត់ លោកតាហាត់ជាកូនរបស់លោកអាសសៀរ លោកអាសសៀរជាកូនរបស់លោកអេប៊ីយ៉ាសាប់ លោកអេប៊ីយ៉ាសាប់ជាកូនរបស់លោកកូរេ 23 លោកកូរេជាកូនរបស់លោកយីសារ លោកយីសារជាកូនរបស់លោកគើហាត់ លោកគើហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
24 នៅខាងស្តាំដៃលោកហេម៉ាន មានលោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគីយ៉ា លោកបេរេគីយ៉ាជាកូនរបស់លោកស៊ីម៉ា 25 លោកស៊ីម៉ាជាកូនរបស់លោកមីកាអែល លោកមីកាអែលជាកូនរបស់លោកបាសេយ៉ា លោកបាសេយ៉ាជាកូនរបស់លោកម៉ាលគីយ៉ា 26 លោកម៉ាលគីយ៉ាជាកូនរបស់លោកអេតនី លោកអេតនីជាកូនរបស់លោកសេរ៉ា លោកសេរ៉ាជាកូនរបស់លោកអដាយ៉ា 27 លោកអដាយ៉ាជាកូនរបស់លោកអេតន លោកអេតនជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ 28 លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគែរសូន លោកគែរសូនជាកូនរបស់លោកលេវី។ 29 នៅខាងឆ្វេង មានកូនចៅរបស់លោកមេរ៉ារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេតន ជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក 30 លោកម៉ាលូកជាកូនរបស់លោកហាសាប៊ីយ៉ា លោកហាសាប៊ីយ៉ាជាកូនរបស់លោកអម៉ាស៊ីយ៉ា លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា 31 លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមែរ 32 លោកសេមែរជាកូនរបស់លោកម៉ាលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកមេរ៉ារី លោកមេរ៉ារីជាកូនរបស់លោកលេវី។
33 កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។
34 លោកអរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។
35 កូនចៅរបស់លោកអរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: អេឡាសារ ភីនេអាស អប៊ីសួ 36 ប៊ូគី អ៊ូស៊ី សេរ៉ាយ៉ា 37 មេរ៉ាយ៉ូត អម៉ារីយ៉ា អហ៊ីទូប 38 សាដុក អហ៊ីម៉ាស។
ក្រុងរបស់ពួកលេវី
39 រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ:
អំបូរគើហាត់ ជាកូនចៅរបស់លោកអរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។ 40 ពួកគេទទួលបានក្រុងហេប្រូន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ 41 រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ 42 គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអរ៉ុនដែរ គឺក្រុងហេប្រូន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអេសតេម៉ា និងវាលស្មៅនៅជុំវិញ 43 ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ 44 ក្រុងអាសន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។ 45 ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាតូត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរគើហាត់ទទួលបានដប់បីក្រុង។
46 កូនចៅគើហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។
47 អំបូរនានានៃកូនចៅគែរសូនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាកា កុលសម្ព័ន្ធអស៊ែរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេ នៅស្រុកបាសាន។
48 អំបូរនានានៃកូនចៅមេរ៉ារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោត ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប៊ូឡូន។
49 កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅឲ្យកុលសម្ព័ន្ធលេវី។ 50 ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម៉ូន និងកុលសម្ព័ន្ធបេនយ៉ាមីន។
51 អំបូរខ្លះទៀតនៃកូនចៅគើហាត់បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ 52 គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ែរ និងវាលស្មៅនៅជុំវិញ 53 ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ 54 ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។ 55 ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល កូនចៅគើហាត់ដែលនៅសល់ទទួលបានក្រុងអានែរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលេអាំ និងវាលស្មៅនៅជុំវិញ។
56 គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគែរសូន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសតារ៉ូត និងវាលស្មៅនៅជុំវិញ។ 57 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា ពួកគេទទួលបានក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ 58 ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងអាណែម និងវាលស្មៅនៅជុំវិញ។ 59 ក្នុងទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ 60 ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ។ 61 ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកាដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគៀរីយ៉ាថាអ៊ីម និងវាលស្មៅនៅជុំវិញ។
62 ពួកលេវីឯទៀតៗគឺ កូនចៅលោកមេរ៉ារីបានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូនដូចតទៅ គឺក្រុងរីម៉ូណូ និងវាលស្មៅនៅជុំវិញ ក្រុងថាប៊រ និងវាលស្មៅនៅជុំវិញ។ 63 នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ែរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាសា និងវាលស្មៅនៅជុំវិញ 64 ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។ 65 ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណាអ៊ីម និងវាលស្មៅនៅជុំវិញ 66 ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ែរ និងវាលស្មៅនៅជុំវិញ។