ជំពូក ៣

ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ

1 រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណូអាំ ជា​អ្នក​ស្រុក​យីសរេអែល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានីអែល ប្រសូត​ពី​នាង​អប៊ីកាអ៊ីល ជា​អ្នក​ភូមិ​កាម៉ិល 2 បុត្រ​ទី​បី​ព្រះ‌នាម​អាប់សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាលម៉ាយ ស្តេច​ស្រុក​កេសួរ បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហាគីត 3 បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផាត្យា ប្រសូត​ពី​នាង​អប៊ីតាល់ បុត្រ​ទី​ប្រាំ‌មួយ​ព្រះ‌នាម​យីតរេអាំ ប្រសូត​ពី​នាង​អេកឡា។ 4 បុត្រ​ទាំង​ប្រាំ‌មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់‌រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។
5 រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម ស៊ីម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាតសេបា ជា​កូន​របស់​លោក​អាំមីអែល - 6-8 ប្រាំ​បួន​អង្គ​ទៀត គឺ​យីបហារ អេលី‌ស៊ួរ អេលី‌ផេលេត ណូកា នេផេក យ៉ាភីអា អេលី‌សាម៉ា អេលី‌យ៉ាដា និង​អេលី-‌ភេលេត។ 9 ស្តេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះ‌នាង​ថាម៉ារ។
10 ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះ‌បាទ​រ៉ូបោម ព្រះ‌បាទ​អប៊ីយ៉ា ព្រះ‌បាទ​អសា ព្រះ‌បាទ​យ៉ូសាផាត 11 ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស 12 ព្រះ‌បាទ​អម៉ាស៊ីយ៉ា ព្រះ‌បាទ​អសារីយ៉ា ព្រះ‌បាទ​យ៉ូថាម 13 ព្រះ‌បាទ​អខាស ព្រះ‌បាទ​អេសេខ្យាស ព្រះ‌បាទ​ម៉ាណាសេ 14 ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូស្យាស។ 15 រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស​គឺ​យ៉ូហាណាន​ជា​បុត្រ​ច្បង យ៉ូយ៉ាគីម​ជា​បុត្រ​ទី​ពីរ សេដេខ្យាស​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។ 16 រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូយ៉ាគីម​គឺ យេកូនីយ៉ា និង​សេដេខ្យាស។
17 រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេកូនីយ៉ា ជា​ឈ្លើយ​សឹក​នោះ គឺ​សាលធាល 18 ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមីយ៉ា ហូសាម៉ា និង​នេដាប៊ីយ៉ា។ 19 បុត្រ​របស់​លោក​ពេដាយ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មេស៊ូ‌ឡាម និង​ហាណានីយ៉ា ព្រម​ទាំង​នាង​សេឡូមីត។ 20 លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូបា អូហែល បេរេ‌គីយ៉ា ហាសាឌីយ៉ា និង​យ៉ាសាប-‌ហេសេដ។ 21 កូន​របស់​លោក​ហាណានីយ៉ា​គឺ ពេឡាទីយ៉ា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផាយ៉ា កូន​ចៅ​របស់​លោក​អារណន កូន​ចៅ​របស់​លោក​អូបាឌី កូន​ចៅ​របស់​លោក​សេកានីយ៉ា។ 22 កូន​របស់​លោក​សេកានីយ៉ា​គឺ លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា​គឺ ហាទូស យីកាល បារីយ៉ា នេរីយ៉ា និង​សាផាត។ សរុប​ទាំង​អស់​ប្រាំ‌មួយ​នាក់។ 23 កូន​របស់​លោក​នេរីយ៉ា​មាន អេលី‌យ៉ូណៃ អេសេខ្យាស និង​អាសរីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។ 24 កូន​របស់​អេលី‌យ៉ូណៃ គឺ​ហូដៅយ៉ា អេលី‌យ៉ាស៊ីប ពេឡាយ៉ា អគូប យ៉ូហា‌ណាន ដេឡា‌យ៉ា និង​អណានី សរុប​ទាំង​អស់​ប្រាំ​ពីរ​នាក់។